បុរសម្នាក់ចាប់រំលោភលោកយាយអាយុ៧៧ឆ្នាំ
សារព័ត៌មាន Cambodia News/
ព្រៃវែង (២៦ សីហា ២០១៦) ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៦និង៣០នាទី បុរសម្នាក់ ឈ្មោះ គ្រុត ស្រន ភេទប្រុស អាយុ៤០ឆ្នាំ បានចាប់រំលោភសេពសន្ថវៈលោកយាយម្នាក់ អាយុ៧៧ឆ្នាំ នៅក្នុងចំការស្វាយរបស់ខ្លួន នៅភូមិព្រចង្ក្រានក្រោម ពេលធ្វើ សកម្មភាពរួចជនល្មើសបានរត់គេចខ្លួនបាត់។
ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងនគរបាលបានចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួន ឈ្មោះ គ្រុត ស្រន បាននៅចំណុវាលខាងត្បូងភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន បញ្ជួនមកកាន់អធិការដ្ឋាននគរបាល ស្រុក ស៊ីធរកណ្ដាលដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ