សូមពលរដ្ឋ មេត្តាពង្វាងចរាចរ ​ចេញ​ពីទី​តាំង​ការ​ដ្ឋាន ផ្លូវ២៧១ មួយ​រយៈ​ពេល

សារព័ត៌មាន​​ Cambodia News/
នៅព្រឹក​ថ្ងៃទី​២៥ ខែសីហា នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដំណើរ​ការជីក​កាត់ ផ្លូវ​លេខ​២៧១ មួយ​ចំហៀង​ម្តងៗ ដើម្បី​ដាក់​តម្លើង​បំពង់​បូមទឹក នៅ​ការដ្ឋាន​សាងសង់ ស្ថានីយ៍​បូមទឹក​បឹងត្របែក ដោយ​ប្រើ​រយៈពេល ចំនួន ៦​ថ្ងៃ ចាប់ផ្តើម​អនុវត្តន៍​ការងារ ទាំង​ថ្ងៃ ទាំងយប់ ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​។​

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​នេះ លើ​ទីតាំង​ការដ្ឋាន នឹង​បង្រួម​ខ្សែ​គន្លង​ចរាចរ ផ្លូវ​ចំណុច​ឆ្លងកាត់ ដោយ​អនុញ្ញាតអោយ យានយន្ត​ធ្វើចរាចរ​ទ្វេ​ទិស ចំនួន ១​ខ្សែ ទៅ​និង​១​ខ្សែ​មក​ប៉ុណ្ណោះ ដែល​នឹងធ្វើ​អោយមាន ការស្ទះ​ចរាចរ ជាមិនខាន​។​

​រដ្ឋបាល​រាជធានី​ ភ្នំពេញ ស្នើសុំ​ការយោគយល់ អធ្យាស្រ័យ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ពង្វាង​ចរាចរ ចេញពី​ទីតាំង​នេះ ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ខាងលើ នឹងដាក់​អោយធ្វើ​ចរាច​រ ជាធម្មតា​វិញ​៕

3 4

Related Articles

Back to top button
Close
Close