សម្តេចហ៊ុន សែន កំពុងធ្វើដំណើរទៅខេត្តព្រះវិហារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ សីហា ២០១៦) ៖ លើបណ្តាញ ទំនាក់ទំនងសង្គមបង្ហោះនៅព្រឹកថ្ងៃទី២៥ សីហា សម្តេចតេជោនាយករដ្ឋមន្ត្រីដែលសរសេរថា នៅពេលនេះសម្តេចកំពុងធ្វើដំណើរពីខេត្តកំពង់ចាមឆ្ពោះទៅ ខេត្តព្រះវិហារ ដើម្បីពិនិត្យមើលសមិទ្ឋផលនានានិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ។
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ការពិនិត្យមើលសមិទ្ឋផលនិងសំណេះសំណាលសួរសុខទុក្ខជាមួយ កុមារពិការ គ ថ្លង់ ប្រជាពលរដ្ឋ អាជីវករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅក្នុងខេត្ត ត្បូងឃ្មុំនិងកំពង់ចាម៕