សម្តេចតេជោ ធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ សីហា ២០១៦) ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ សម្តេចនឹងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋយើងផងដែរ។
សម្តេច ក៏បាន សូមអភ័យទោស ប្រសិនបើសម្តេច មិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ ជាមួយគ្នានេះ សម្តេចបានជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា និងសូមជូនពរក្មួយៗ ចៅៗ សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិបានជាប់ទាំងអស់គ្នានៅថ្ងៃនេះ៕ ដោយ ៖ ហេង នាង