នាយក​រដ្ឋមន្ត្រី​ ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិភាក្សា​បញ្ហា​បរិស្ថាន ជាមួយ​អង្គការ សង្គម​ស៊ីវិល រៀងរាល់​៣​ខែម្ដង​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (២២ សីហា ២០១៦) ៖ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ សីហា ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា  បាន​ថ្លែង​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៦ ក្នុងនោះ​រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​រ៉ែ​និង​ថា​មល ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ត្រូវ​ជួបប្រជុំ​​ពិភាក្សា​ដោះស្រាយ​បញ្ហា​បរិស្ថាន ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ រៀងរាល់​៣​ខែម្ដង​។​

សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា “​ក្រសួង​ទាក់ទង​ទាំង​៦ ត្រូវ​បន្ត​ពិនិត្យ លើ​វិស័យ​ព្រៃឈើ និង​ជលផល និង​វិស័យ​អ្វីៗ​ក៏ដោយ​ត្រូវ​ជួបគ្នា​៣​ខែ​​ម្តង ដើម្បី​ពិភាក្សាគ្នា​…​ខ្សាច់​ខ្លះ​ត្រូវ​បូម​ចេញ​…​ចឹ​ង លោក តឹក វណ្ណា​រ៉ា យល់ព្រម​ទេ ជាមួយ​ការសម្រេច​របស់ខ្ញុំ​…​លោក​តឹក វណ្ណា​រ៉ា​បាន​​យល់ព្រម​តាម​សំណើរ របស់​សម្តេច ឲ្យ​មានការ​ជួបប្រជុំគ្នា ៣​ខែម្តង ជាមួយ​ក្រសួងសាមី​…”​។​
​    ​
​សម្ដេច​តេ​ជោ បាន​ថ្លែង​បន្ថែមថា “…​ខ្ញុំ​ផ្តល់​សិទ្ធិអំណាច ឲ្យ​បន្ថែមទៀត ដល់​ក្រសួង​ពាក់ព័ន្ធ​… អ្វីដែល​ត្រូវប្រកាន់យក ការពារ​ធនធាន​​ធម្មជាតិ របស់​យើង គឺ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អញ្ជើញ​មកជួប​ប្រជុំគ្នា រាល់​៣​ខែម្តង​…​ការសម្រេច​អំបាញ់មិញ​នេះ​មានតម្លៃ​​ស្មើនឹង កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​…​យន្តការ​នេះ ក៏​អាចធ្វើ​នៅ​ថ្នាក់​ខេត្ត​ផងដែរ ទើប​អាចមាន​ប្រសិទ្ធភាព ហើយ​ធ្វើ​នៅ​ទីស្តីការ គណៈរដ្ឋមន្ត្រី និង​ក្រសួង​នៅ​ភ្នំពេញ គឺ​ឆ្ងាយ​ណាស់​…​ប៉ុន្តែ​បើ​រឿង​កើតឡើង នៅ​ធ្វើ​នៅតាម​មូលដ្ឋាន កើតឡើង​តែម្តង ដូចជា​ព្រៃកោងកាង​ជា​ដើម​…”​៕

1

 

 
​    ​

​​

 

 

Related Articles

Back to top button
Close
Close