អាចារ្យ​អេ​A​ ទទួលបាន​រថយន្ត​ ៣គ្រឿង​ពីស​ម្តេច​តេ​ជោ​

សារព័ត៌មាន​​ Cambodia News​/
ភ្នំពេញ​ (១៧ សីហា ២០១៦) ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រគល់​រថយន្ត​បី​គ្រឿង​បន្ទាប់ពី​បាន​ ប្រាប់​ទៅ​អាជ្ញាធរ​ក្រុង​អោយ​ប្រគល់​​ត្រឡប់​រថយន្ត​សង្គ្រោះ​របស់​គ្រួសារ ​វិទ្យុ​ABC​ដែល​ត្រូវ​មន្ត្រី​មន្ទីរ​សុខាភិបាល​ក្រុង​ចាប់​ឃាត់ទុក​កាលពី​ សប្តាហ៍​មុន​។​

ក្នុង​ការប្រគល់​រថយន្ត​ទាំង​៣​គ្រឿង​កាលពី​ថ្ងៃ​ម្សិលមិញ​ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ ​ដែលជា​តំណាង​របស់​ សម្តេច​តេ​ជោ​ បាន​ផ្តាំផ្ញើរ​ឱ្យ​គ្រួសារ​​វិទ្យុ​ABC​ប្រើប្រាស់​រថយន្ត​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​នេះ​ថា​តើ​ត្រូវ ​ជួយ​ដឹក​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ​ក្នុង​កម្រិត​ណាមួយ​ តែបើ​ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គ្រួសារ​វិទ្យុ​ABC​អាច​អន្តរាគមន៍​ទៅ​រថយន្ត​សង្គ្រោះ​​ដែល​គេ​មាន​ឧបករណ៍​ គ្រប់គ្រាន់​ទើប​ការងារ​ មនុស្សធម៌​នេះ​កាន់តែ​ល្អប្រសើរ​និង​ទទួលបាន​ជោគជ័យ ​ទាំងអស់គ្នា​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ រថយន្ត​ទាំង​៣​គ្រឿង​នោះ​មាន​២​គ្រឿង​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងន័យ​ សប្បុរសធម៌​ដឹក​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផ្សេងៗ​និង​១​គ្រឿង​ទៀត​សម្រាប់​ ដឹក​ផលិតផល​របស់​ABC​។​
ក្រោយពី​ទទួលបាន​រថយន្ត​ចំនួន​បី​គ្រឿង​ពីស ​ម្ដេច​តេ​ជោ​ហ៊ុន សែន លោក​អាចារ្យ​អេ​A​បានប្រកាស​នៅ​ចំពោះមុខ​មន្ត្រីរាជការ​និង​អ្នកសារព័ត៌មាន​ ​ជាតិ​យ៉ាង​ច្រើន​កុះករ​នាពេលនេះ​ថា​៖​លោក​ចង់ឱ្យ​អ្នកសារព័ត៌មាន​ពង្រឹង​ អំណាច​ទី​៤​ឱ្យបាន​រឹងមាំ​ដោយ​ត្រូវគោរព​វិជ្ជាជីវ​ឱ្យបាន​ត្រឹមត្រូវ​ ស្របពេល​​ដែល​សម្តេច​តេ​ជោ​ហ៊ុន​ ​សែន​ ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ ចំពោះ​សិទ្ធិសេរីភាព​សារព័ត៌មាន​និង​ស្រប​ពេលដែល​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ លេខ​១​នៅ​សមាគម​អាស៊ាន​និង​មាន​ចំណាត់ថ្នាក់​លេខ​១២៨​នៅលើ​ពិភពលោក​ ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​សារព័ត៌មាន​៕
1 2
​    ​

​    ​
​​

Related Articles

Back to top button
Close
Close