ខាង​ប្រុស​ដើរ​ផ្លូវ​ខុស ព្រោះចង់​ឆាប់​បាន​លុយ​​​រៀប​ការ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៥ សីហា ២០១៦) ៖ គូ​ស្នេ​ហ៍​មួយគូ​​បានយំ​អោបគ្នា ពេល​ដែល​សមត្ថ​កិច្ច​​ចាប់​ខ្លួន​យុវជន​ជាគូស្នេហ៍ បន្ទាប់​ពីជននោះ​ធ្វើសកម្មភាព​គាស់​ផ្ទះ​គេ កាលពី​វេលា​ម៉ោង០​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា ​២០១៦ ​​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភពឱ្យ ​ដឹងថា ជនសង្ស័យ​​​ត្រូវចាប់​ខ្លួន​នោះឈ្មោះឃឹម សំណាង អាយុ​២៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រ​ញូ​ង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ខេត្ត​ស្វា​រៀង​ ។ ​​

ចំណែក​នារីជាគូស្នេហ៍ ​​​ឈ្មោះរ៉េ​ន សៅ អាយុ​១៩​ឆ្នាំ ជា​កម្មការិនី មាន​ស្រុក​កំណើត​​​នៅ​ក្នុងភូមិ​ខ្នា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្ត​កែវ ​មិន​ត្រូវ​បាន​នគរបាល​ឃាត់​​ខ្លួនទេ​ ។​ ​

​ប្រភពបន្តថា ​ខាង​ស្រី​បាន​ឱ្យខាង​ប្រុស​ខំប្រឹង​រក​លុយ ដើម្បី​សន្សំទុក​រៀប​ការ​ឱ្យ​បាន​ពេញ​​ច្បាប់ ​ប៉ុន្តែ​នាង​​ក៏​មិន​បានឱ្យ​​ប្ដី​ទៅ​រកស៊ី​អ្វី​ ដែល​ជា​សកម្មភាព​ល្មើស​ច្បាប់​​នោះ​ដែរ​។

ក្រោយ​មក​ដោយសារ​តែ​ចង់​ ឆាប់​បាន​លុយ​​ទៅ​រៀប​ការ​ពេក ជន​នោះ​បាន​ដើរ​ផ្លូវ​ខុស បែកគំនិត​ធ្វើ​ជា​ចោរ​គាស់​​ផ្ទះ ដើម្បី​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​និង​តាម​បន្ទប់​ផ្ទះ​ជួល ដែល​កម្មករ​ស្នាក់​នៅតែ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់​ខ្លួន​បាន ​។

​ បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន នាង​ជា​ប្រពន្ធ​បាន​ទៅ​មើល​ប្ដី​ដល់​ប៉ុស្ដិ៍​នគរបាល និង​បាន​ឱប​គ្នា​យំ​យ៉ាង​កំសត់ ហើយ​នាង​បាន​សួរ​ទៅ​ប្ដី​មិន​ទាន់​រៀប​ការ​នោះ​ថា «អូន​ឱ្យ​បងខំរ​កលុយ​ដើម្បី​រៀ​បការ ហេតុ​អី​បានជា​បង​ទៅធ្វើ​ជា​ចោរ​​បែប​នេះ?» ខណៈ​នោះ​​ជន​ខាងលើ គ្មាន​អ្វី​និយាយ​ច្រើន​ ក្រៅ​តែ​ពីការ​យំ​ឱប​នាង​ជា​ប្រពន្ធ​វិញ​តែ​ប៉ុណ្ណោះ​៕

Capture

 

Related Articles

Back to top button
Close
Close