អម្ពរ​ទេវី ​បាន​មក​​នៅ​​កម្ពុជា ​ក្រោយ​​បាត់​​មុខ​​ពី​​សិល្បៈ ​ជិត​​២០​​ឆ្នាំ​​

សារព័ត៌មាន​ Cambodia News/
កម្សាន្ត (១៥ សីហា ២០១៦) ៖ ក្រោយ​បាត់​មុខ​ពី​សិល្បៈ ជិត​២០​ឆ្នាំ​ អ្នកនាងអម្ពរ​ទេវី ដែលជា តារា​សម្តែង​ជើងចាស់ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​ថ្ងៃទី​១៤ ខែសីហា ដោយ​អមដំណើរ ជាមួយ​ស្វាមី លោក ពេជ្រ ភា​រុណ។

ការវិលត្រឡប់​មកនេះ គឺ អ្នកនាង អម្ពរ​ទេវី ស្នាក់នៅ​កម្ពុជា រយៈពេល​តែ មួយខែ​ប៉ុណ្ណោះ ដើម្បី​ចូលរួម​ថតកុន សារជាថ្មី​ម្តងទៀត របស់លោក​ស្រី ពាន់ ភួង​បុប្ផា អ្នកដឹកនាំ និង​អ្នកនិពន្ធ​។
​អ្នកនាង​អម្ពរ​ទេវី នឹងចូលរួម​ថត​ខ្សែភាពយន្ត​ថ្មី របស់​ផលិតកម្ម​ថោ​ន គឺ​រឿង ទឹកចិត្ត​ម្តាយ សម័យថ្មី​៕
5

Related Articles

Back to top button
Close
Close