តុលា​ការ​​បន្ត​​ការ​សាក​សួរ​​ឃាតករ​​​បាញ់​សម្លាប់​​លោក​បណ្ឌិត​ កែម​ ឡី​​

សារព័ត៌មាន​​ Cambodia News​/

​ភ្នំពេញ (១២ សីហា ២០១៦) ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១២ សីហា នេះ​ មន្ត្រី​ពន្ធនាគារ​ព្រៃ​សបាន​បញ្ជូន​ឃាតករ​ដែល​បាញ់សម្លាប់​ លោកបណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​។ 

ជនដៃដល់​រូបនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី ដែល​ធ្វើឱ្យ​រូបគេ​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត​ក្នុងនោះ​ទី​១ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​ទី​២ ជា​បទ កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​៕

1

Related Articles

Back to top button
Close
Close