ថៃ ផ្ដើមប្រើស៊ីមកាតតាមដានអ្នកទេសចរណ៍
សារព័ត៌មាន Cambodia News/
ថៃ (១២ សីហា ២០១៦) ៖ រដ្ឋាភិបាលយោធាថៃទើបបញ្ចេញស៊ីមកាតប្រភេទថ្មី ដែលអាចដឹងបានច្បាស់ពីទីតាំងរបស់អ្នកប្រើប្រាស់ ហើយស៊ីមប្រភេទនេះគឺសម្រាប់លក់ឲ្យតែអ្នកទេសចរណ៍។
យោងតាមសម្ដីរបស់អគ្គលេខាធិការ នៃគណៈកម្មការទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយថៃលោក Thakorn Tanthasit បានឲ្យដឹងថា គម្រោងនេះគឺដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ហើយក៏អាចគ្រប់គ្រងនិងទប់ស្កាត់បានទាន់ពេលលើបទល្មើសបច្ចេកវិទ្យាឆ្លងដែននានា។
ចំពោះគម្រោងស៊ីមថ្មីនេះ មានមតិជាតិនិងអន្តរជាតិជាច្រើនបានលើកឡើងថា គឺបានបង្ហាញកាន់តែច្បាស់ពីវិធីកាត់បន្ថយសេរីភាពលើការបញ្ចេញមតិ និងសិទ្ធសេរីភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេស៕