វីត​ វីត​​ ប្រកាស​លក់​ផ្ទះ​ត្រៀម​សាង​អនាគត​ជា​មួយ​បុរស​នៅ​អូ​ស្ត្រាលី​

ភ្នំ​ពេញ​៖ តា​រា​ប​ង្ហា​ញម៉ូត និ​ង​ជា​ពិ​ធីកា​រិ​នី​ដែល​​កំពុ​ង​ឡើ​ង​កូដ​នៅ​ក្នុង​ស្ថា​នី​យទូ​រ​ទ​ស្ស​ន៍​អ​ប្ស​រា​ ​នា​ង​ ​វី​ត​ ​វី​ត​ ​បា​ន​ប្រ​កា​សល​ក់ផ្ទះ​ល្វែ​ង​រ​ប​ស់នា​ង​នៅ​ក្នុ​ង​ទី​ក្រុ​ង​ភ្នំ​ពេ​ញ ​ដើ​ម្បីត្រៀ​ម​ក​សាងសុភ​ម​ង្គល​គ្រួ​សា​រ​ជា​មួ​យ​បុ​រ​ស​អណិ​ក​ជ​ន​នៅ​ប្រ​ទេ​ស​អូ​ស្ត្រា​លី​។​

Cam1កា​រ​ប្រកា​ស​ល​ក់​ផ្ទះ​យ៉ា​ងទា​ន់​​ហ​ន់​រប​ស់​ពី​ធីកា​រិ​នី​រូ​ប​នេះ​បា​ន​កើ​ត​ឡើ​ង​ក្រោ​យពេ​ល​ដែ​ល​នា​ង​ទើប​តែ​វិ​ល​ត្រឡ​ប់​ពី​កា​រ​ដើ​រ​លែង​កំ​សា​ន្ត​នៅ​ក្នុង​ប្រ​ទេ​សអូស្ត្រា​លី ​ដែល​ជាទឹ​ក​ដី​គូស្នេ​ហ៍​រ​ប​ស់​នា​ងកំ​ពុ​ង​រ​ស់នៅ​។​

​ពិ​ធីកា​រិ​នី​មុ​ខ​ដូច​កូ​ន​កាត់​រូ​ប​នេះ​ត្រូ​វ​បាន​គេ​ដា​ក់​កា​រ​សង្ស័​យ​ជា​យូ​រ​ម​កហើ​យ​ចំ​ពោះ​ទំ​នា​ក់​ទំ​នង​រ​វា​ង​នា​ង​និង​បុ​រ​ស​អ​ណិ​ក​ជ​ន​នៅអូ​ស្ត្រា​លី​ម្នា​ក់​នោះ​ ប​ន្ទា​ប់​ពី​នា​ង​ឧ​ស្សាហ៍​ជិះ​យ​ន្ត​ហោះ​ទៅ​ស្កា​ត់​ជួប​គ្នា​ជា​ញឹ​ក​ញាប់​ ​ដើ​ម្បី​ប​ង្កើ​នភា​ព​ស្និ​ត​ស្នា​ល​ឲ្យ​កា​ន់តែ​ខ្លាំ​ង​។​

​នៅ​ទី​បំ​ផុត​ភា​ព​ស​ង្ស័យ​នេះ​បា​ន​ចេញ​ជា​រូ​ប​រា​ង​ឡើង​ ​ប​ន្ទា​ប់​ពី​តារា​រូ​ប​នេះ​បា​នប្រ​កា​ស​ល​ក់​ផ្ទះ​ល្វែ​ង​រប​ស់​នា​ង​ដែ​ល​បា​នទិ​ញ​អ​ស់​រ​យះ​ពេ​ល​ជិ​ត២​ឆ្នាំ​ម​ក​ ​ដើម្បី​ត្រៀ​ម​ខ្លួ​ន​វេច​ប​ង្វេ​ច​ខោ​អា​វ​ចេ​ញទៅ​សា​ង​អ​នា​គត​នៅ​ក្នុ​ង​ទឹ​ក​ដីប្រ​ទេ​ស​ដ៏​ស៊ី​វិ​ល័យ​មួ​យ​នេះ​ ​។​

​តារា​ដែ​ល​មា​ន​ប្រ​ភព​ចេ​ញ​ពី​អ្ន​ក​ដើរ​ម៉ូ​ត​រូ​ប​នេះ​បា​ន​អះអា​ង​​ថា​ ​នា​ង​ពិ​តជា​បា​ន​ប្រ​កា​ស​ល​ក់​ផ្ទះជា​ប​ន្ទា​ន់​មែ​ន​ ដោយ​សា​រ​តែ​នាង​ត្រូ​វ​ចេ​ញ​ទៅរ​ស់​នៅ​ក្រៅ​ប្រ​ទេ​សនៅ​ក្នុ​ង​ពេ​ល​ឆា​ប់ៗ​ខា​ង​មុ​ខ​នេះ​។​ នា​ង​ប​ញ្ជា​ក់​ថា​ ​ផ្ទះ​ល្វែង​ដែ​ល​នា​ង​ល​ក់នេះមា​ន​ទី​តាំ​ងនៅ​ក្នុ​ង​បុ​រី​ពិ​ភ​ព​ថ្មី​ ​រា​ជ​ធានី​ភ្នំ​ពេ​ញ​ ​ដែ​ល​នា​ង​បាន​ដា​ក់​ល​ក់​ក្នុ​ង​ត​ម្លៃជិ​ត​៨​ម៉ឺ​ន​ដុ​ល្លារ​អា​មេ​រិ​ក​។ផ្ទះ​ល្វែ​ង​មួ​យ​ជុ​ងនេះ​នា​ងបា​ន​ទិញ​ជិ​ត​២​ឆ្នាំម​ក​ហើ​យ​ ហើ​យ​មូ​ល​ហេ​តុ​ដែ​លនា​ង​ដា​ក់​លក់​នេះ​គឺ​ដោ​យសា​រ​តែ​នាង​ត្រូ​វចេ​ញទៅ​ក​សា​ង​ជី​វិត​គ្រួ​សា​រ​នៅ​ក្នុ​ងប្រ​ទេ​ស​អូ​ស្ត្រាលី​ក្នុ​ង​រយះ​ពេ​ល​ដ៏​ខ្លីខា​ង​មុ​ខ​នេះ​។​

ទោះ​ជា​យ៉ា​ង​ណា​តា​រា​ស​ម្តែង​និ​ង​ពិ​ធី​ការិ​នី​រា​ង​តូ​ច​ច្រ​ឡឹ​ង​រូប​នេះ​មិ​ន​បា​ន​ប​ញ្ជាក់​អំ​ពី​អ​ត្ត​សញ្ញា​ណគូ​ស្នេ​ហ៍​រ​បស់​នា​ង​នៅ​ក្នុ​ង​ប្រ​ទេ​សអូ​ស្ត្រា​លី​នោះ​ឡើ​យ​ ដោ​យ​នា​ង​បា​ន​អះ​អាង​ថា​រឿ​ង​មួ​យ​នេះនា​ង​សុំ​លា​ក់សិ​ន​។​

បើ​ទោះ​បី​ជា​វី​ត​ វី​ត​ ​ហា​ក់​នៅ​មាន​កា​រ​ស្ទា​ក់​ស្ទើ​រ​នៅក្នុ​ង​កា​រ​ប​ង្ហា​ញ​ពីអ​ត្ត​ស​ញ្ញា​ណ​គូ​ស្នេ​ហ៍​រ​បស់​នា​ង​នៅ​ឯ​នា​យស​មុ​ទ្រ​នោះក៍​ដោ​យ​ ​ប៉ុ​ន្តែ​យ៉ាង​ណា​ចំ​ណង​ស្នេ​ហ៍ឆ្ល​ង​ស​មុទ្រ​របស់នាងពិ​ត​ជា​បា​ន​ដល់​ត្រើ​យ​ ​ទើ​ប​នាង​ស​ម្រេ​ច​ល​ក់​ផ្ទះ​ទាំង​រហន់ និង​អា​ច​បញ្ចប់​អា​ជី​ព​សិល្បះត្រឹម​ពា​ក់​ក​ណ្តា​ល​ទី​។​

វី​ត ​វី​ត​ ​និ​យា​យ​ថា​ អា​ជី​ព​សិ​ល្បះនា​ង​ពិ​ត​ជា​ស្រ​ឡាញ់ និ​ង​មា​ន​កា​រ​សោក​ស្តា​យ​នៅ​ពេ​លដែ​ល​នា​ង​នឹ​ងត្រូវបញ្ចប់​វា​ត្រឹម​នេះ​ ប៉ុ​ន្តែ​ប​ញ្ហា​អនាគត​គ្មា​ន​អ្ន​ក​ណា​មួយមិនអាចគិ​ត​បា​ន​ឡើ​យ ​ហេ​តុ​ដូ​ច​នេះច​ង់​មិ​ន​ច​ង់​នាង​ត្រូ​វតែ​ធ្វើ​កា​រស​ម្រេ​ច​យ៉ា​ងដូច្នេះ​។​

ទោះ​ជា​យ៉ា​ង​ពេ​ល​វេលា​កំ​ណត់ស​ម្រា​ប់កា​រស្ពាយ​សំ​ពា​យជិះ​យ​ន្ត​ហោះ​ឆ្ល​ងស​មុ​ទ្រ​ចេ​ញ​ដំណើរ​ទៅ​ក​សាងសុ​ភ​ម​ង្គ​ល​គ្រួ​សារ​នៅ​ក្នុ​ង​ទឹ​ក​ដីស៊ី​វិល័​យ​មួយនេះមិ​ន​ត្រូវបា​ន​ពិធី​ការិ​នី​រូ​ប​នេះ​ប​ញ្ជាក់​ឲ្យ​បានច្បា​ស់លា​ស់នៅ​ឡើយ​ទេ ​គ្រា​ន់តែអះអាង​ដោយ​ខ្លី​ថា​វានឹងមកដ​ល់ក្នុងពេ​លឆា​ប់​ៗ​ដ៏ខ្លី​ខា​ងមុ​ខ​នេះ។​

គួរំ​លឹ​កថា​ ​វី​ត​ វី​ត​ ​បា​ន​​​ឈាន​​​ជើ​ង​​ចូល​​​ក្នុ​ង​​​ពិ​ភព​​​សិ​ល្បៈ​ ​នៅ​ឆ្នាំ​​២​០០៥ ដែលដំបូ​ង​​ឡើ​យ​នា​ង​​មា​ន​​អា​ជី​ព​​ជា​​តារា​បង្ហា​ញ​​ម៉ូដ​​ធម្ម​តា តែ​ក្រោយ​​ម​ក​​​តា​រា​​រូប​​​នេះ​​​បាន​​​ប្រែ​​ក្លា​យ​​ពី​​​អ្ន​ក​​ប​ង្ហា​ញ​​​ម៉ូ​ដ​​ទៅ​​​ជា​​ពិ​ធី​​​កា​រិ​នី​។ ​មូល​​​ហេ​តុ​​​ដែ​ល​​នាំ​​​ឲ្យ​​​នា​ង​ចូល​​​ប្រ​ឡូ​ក​​​ក្នុ​ង​​សិ​ល្បៈ​ ​ដោ​យ​​​សា​រ​​​តែ​​នាងមា​ន​​​និ​ស្ស័​យ​​​តាំ​ង​​​ពី​​​តូច​។​​ដោ​យ​​​មា​ន​​កា​រ​​ជួ​យ​​ជ្រោ​ម​ជ្រែង​​​ពី​​​អ៊ំ​​​នោះ​​ ​នា​ង​​​បា​ន​​ថ​ត​​​ស​ម្ដែ​ង​​​រឿង​​​មួ​យ​​​គឺ​​​រឿង​​​ ​ព្រំ​ដែ​ន​​​ដួ​ង​​ចិ​ត្ត​។ ​ក្រោ​យ​​ពី​​​ថ​ត​​​រឿ​ង​​នោះ​ ​វី​ត​ វី​ត​ ​បា​ន​​​ផ្អា​ក​​ពី​​សិ​ល្បៈ​​មួ​យ​​​​រយៈ។​

ប​ន្ទា​ប់​​មក​ទៀ​ត​​នាង​​បា​ន​​ចូ​ល​​រួម​ដើរ​​​​​ម៉ូដ​​​ក្នុង​​ក្លឹ​ប​​​សាព​ណ៌​។​ ​កា​រ​​​ដើរ​​​ម៉ូ​ដ​​​នៅ​​ទី​​នោះ​​​យូ​រ​ៗ​​ទៅ​​ត្រូ​វ​ ​បាន​​អ្នក​នា​ង​​យុ​គ​ ​ចិ​ន្ដា​ ​នាំ​​នាង​​​ទៅ​ធ្វើ​​ជា​​​ពិ​ធី​​កា​រិនី នៅ​ប៉ុស្តិ៍ CTN​ ដោយ​​​បម្រើ​​​កា​រ​​ងា​រ​​ជា​​​ពិធី​​ការិនីក្នុ​ង​កម្មវិធី​ A1 Conc​e​r​t ​ដែល​នេះ​​ជា​​ការ​​ងា​រ​​ដំបូង​​សម្រាប់​នាង​​ជា​​ពិធី​ការិ​នី។​

​ក្នុង​ឆ្នាំ​នេះ​ហើយ​ដែល​នា​ង​​​​ទ​ទួល​នូ​វ​​កា​រ​​គាំ​​ទ្រ​ជា​ខ្លាំង​​ពី​សំណា​ក់​ ប្រិយ​មិត្ត ​និ​ង​មិត្ត​​យុ​វវ័យ។​ បន្ទាប់មកនៅឆ្នាំ​២០០​៩ តារា​រូប​​នេះ​បា​ន​ចូល​បម្រើ​ការងារ​ក្នុង​​ស្ថា​នីយទូរទស្សន៍​ជាតិ​វិញ​ម្ដងដោយ​នាង​​បាន​កាន់​កម្ម​វិ​ធី​ ជីវិ​តនិង​តារា​​ច​ម្រៀ​ង។ចុងក្រោ​យ​​នាងបានមក​ទើ​នៅត្រឹមស្ថានីយទូ​រទស្ស​ន៍អ​ប្ស​រា​នៅក្នុ​ង​ក​ម្មវិ​ធី Apsara Award និ​ង​កម្មវិធីប្រស្នា​តារា​ ដែលគ្រ​ប់គ្រ​ងកម្មវិធីដោ​យ​លោក ហ្វៃ​ សំអាង​៕​ ស.រ/Cambodia News

Cam7 Cam5 Cam6

Related Articles

Back to top button
Close
Close