អាជីវក​រ​ក្នុង​​ផ្សារ​​សាមគ្គី​​ក្រគរ​​អាច​​លក់​ដូរ​​តកូនត​ចៅ​

សារព័ត៌មាន​ Cambodia News/

ពោធិ៍សាត់ ​ (១០ សីហា ២០១៦) ៖​ នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​មួយ​មន្ត្រីរាជការ​និង​កងកម្លាំង​ប្រដាប់​ ​អាវុធ​នៅក្នុង​ខេត្តពោធិ៍សាត់ ហើយ​ក្នុងឱកាស​នេះ​សម្ដេច​តេ​ជោ​បានសម្រេច​អោយ​អាជ្ញាធរខេត្ត​រៀបចំ​ចេញ​ ប័ណ្ណ​បញ្ជាក់​អោយ​អាជីវករ​ដែល​កំពុង​​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី​ក្រគរ នៃ​ក្រុង​ពោធិ៍សាត់ គឺ​ពួកគាត់​អាច​លក់ដូរ​តកូនតចៅ តែ​គ្មាន​សិទ្ធិ​លក់​អោយទៅ​អ្នកដ៍ទៃ​បានទេ ព្រោះ​ជា​ទ្រព្យ​ស​ម្ប​​ត្តិ​រដ្ឋ ។

​ទន្ទឹម​នោះ សម្តេច​តេ​ជោ បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម រួមមាន​ការបង្ក្រាប​នូវ​បទល្មើស​ការ​ជួញ​​ដូរ​គ្រឿងញៀន ដើម្បី​ផ្តល់​ភាពកក់ក្តៅ​និង ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ និង​ការប្រកប​របរការ​ងា​រ​របស់​ពលរដ្ឋ​។​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ ផ្តល់​​នូវ​សេវាសាធារណៈ រួមទាំង​សេវា​តម្រូវ​ការចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់រហ័ស​។

សម្តេច ​ បានបញ្ជាក់​ទៀតថា​ ​មន្ត្រី​ត្រូវ​គិតថា​ខ្លួន​ជា​អ្នក បម្រើ​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​ដាក់ខ្លួន​អោយទាប​និង​ខិតខំ​បំបាត់​អោយអស់​នូវ ​ភាព​អសកម្ម​នានា​​។​កងកម្លាំងប្រដាប់អាវុធ នគរបាល និង​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងអស់​ត្រូវ​ចូលរួម​សហ​ការណ៍​ប្រមូល​ពន្ធ​ដើម្បី ​ពង្រឹង​ចំណូល​ថវិកាជាតិ​។​អាជ្ញាធរ​ត្រូវយក​ចិត្ត​​ទុកដាក់​លើ​ការការពារ​ ធនធាន​ព្រៃឈើ និង​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​។​ត្រូវ​រក្សា​ ទំនាក់ទំនង​មិត្ត​ភាពល្អ​ជាមួយ​ប្រទេស​​ថៃ ហើយ​ត្រូវ​យកចិត្តទុកដាក់​មើល​កម្មករ​កម្ម​ការ​នី​យើង​អោយបាន​ដិតដល់​៕

1 2

Related Articles

Back to top button
Close
Close