អាចារ្យ​​អេ​​នឹង​​ឲ្យ​​លុយ​​ដល់​​ប្រពន្ធ​ចុង​​ថែមទៀត​​​ពេល​​អស់​ចិត្ត​​ពី​​លោក​

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ​ (១០ សីហា ២០១៦) ៖ ​កាលពី​ល្ងាច​ថ្ងៃទី​៩ ​ខែសីហា​ ​អាចារ្យ​អេ​បានផ្តល់​បទ ​សម្ភាស់​ផ្ទាល់​ប្រាប់​អ្នកកាសែត​ជាច្រើន​ឲ្យ​ដឹង​ថាបើ​នាង​ដាច់ចិត្ត​ពី​ គាត់​ហើយ​គាត់​មានបំណង​សុំ​តែ​កូនស្រី​មកវិញ​ទេ​គឺ​សុំ​យកទៅ​នៅ​ជាមួយ​ម្តាយ ​ខាង​ស្រី​ឲ្យ​បាន​រៀនសូត្រ​ហើយ​លោក​នឹង​ឩ​ប​ត្ថ​ម្ភ​ដល់​កូន​រហូត ។

ការផ្តល់​បទសម្ភាស់​នេះ ក្រោយ​ពី​ជំនួបអស់រយៈពេលជាច្រើនម៉ោងនាពេលរសៀលថ្ងៃដដែលដោយមានការសម្របសម្រួល ​ពី​មេធាវី​និង​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកណ្ដាល​ប្រពន្ធនិង​លោក​ អាចារ្យ​អេ​បានមក​ពិភាក្សា​ដោះស្រាយ​គ្នា​នៅ​តុលាការ​ខេត្តកណ្ដាល​។​
ចំណែក ​ប្រពន្ធចុង​លោក​នោះ បើ​អស់ចិត្ត​ពី​គាត់​ហើយ​ចង់​នៅ​ជាមួយ​អ្នកថ្មី​នោះ​(​ស្រី​ដូចគ្នា​) លោក​នឹង​ឲ្យ​លុយ​ដល់​គេ​មួយ​ដុំ​ទៀត ដើម្បី​រកស៊ី​។​ចំពោះ​រថយន្ត និង​ផ្ទះ​តម្លៃ​ជាង​២០ ម៉ឺន​ដុល្លារ​នោះ គឺ​លោក​អាចារ្យ​អេ ទុក​ឲ្យ​កូន ៕
Capture1

Related Articles

Back to top button
Close
Close