បទល្មើសនេសាទខុសច្បាប់ស្រុកល្វាឯម ត្រូវបានបង្គ្រាប
សារព័ត៌មាន Cambodia News/
កណ្តាល (08 សីហា 2016) ៖ សមត្ថកិច្ចកិច្ចចម្រុះរបស់ស្រុកល្វាឯមកាលពីចុងសប្តាហ៍នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅត្រង់ចំណុច ព្រែកដូនកឹម ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ ជា ថុល អធិការស្រុកល្វាឯមបានឲ្យដឹងថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាបបទល្មើសនេសាទខុសច្បាប់ ខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន លបស្បៃមុងប្រវែង២៣១០ម៉ែត្រ, បង្គោលចម្រុះតូចធំចំនួន១១៥៥ដើម, របាំងព្រួលឬស្សីប្រវែង១៥ម៉ែត្រ, លបតុបចំនួន០៣លប។
ក្រោយពីបង្ក្រាបរួច កម្លាំងបានធ្វើការព្រលែងកូនត្រីចម្រុះចំនួន៤៥គីឡូក្រាម ដោយឡែកឧបករណ៍នេសាទខុសច្បាប់ត្រូវបានដុតកំទេចចោលនឹងកន្លែង៕