ជន​ជាតិ​​ជប៉ុន ​​​បាត់​​កង់​ថ្ងៃមុន​​ទទួល​​បាន​​​ការ​​លើក​​ទឹក​​ចិត្ត​​​ពី​​​​រដ្ឋ​​មន្ត្រី​​ក្រសួង​​​ព័ត៌​​មាន​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​(០៥ សីហា ២០១៦) ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញលោក Shun Yanagisawa ជាជន​ជាតិ​ជប៉ុន​ ដែល​បានបាត់កង់នៅកម្ពុជា ហើយបានរកឃើញវិញនោះចូលជួប។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានថ្លែងសេចក្តីត្រេតអរជាមួយលោកដែលបានរកឃើញកង់វិញ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រាប់ទៅលោក Shun Yanagisawa ថា លោកនឹងអោយមន្ទីរព័ត៌មានខេត្តនានាដែលលោកបានទៅដល់ នឹងរៀបចំបាយ និង​ស្នាក់​នៅ​ជូន​លោក​ដោយ​មិន​បាច់​បង់​ប្រាក់​។ ​

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនក្រមារសូត្រ និងរូបពុទ្ធដិមារ ដល់លោក Shun Yanagisawa ទុកជាអនុស្សាវរីយ៍ផងដែរ៕

5

1 3 4

Related Articles

Back to top button
Close
Close