សម្តេចតេជោ​ ចំណាយ​ពេល​ជាង ៤៦​ឆ្នាំ​ចូល​រួម​ការ​ត​ស៊ូ​ដើម្បី​មាតុភូមិ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៥ សីហា ២០១៦) ៖”​ថ្ងៃ​អង្គា​រ៍ ១៥​កើត ខែស្រាព ឆ្នាំរោង​ចត្វា​ស័ក ព​.​ស ២៤៩៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥២ ថ្ងៃនេះ​ខ្ញុំ​មាន​អាយុ​៦៤​ឆ្នាំ​ឈាន​​ចូល​៦៥​ឆ្នាំ​ហើយ​។

ក្នុង​រយៈ​ ៦៤​ឆ្នាំ​កន្លងមកនេះ​ខ្ញុំ​បាន​ប្រើប្រាស់​ពេលវេលា​ជាង​៤៦​ឆ្នាំ​ ចូល​រូ​ម​ការតស៊ូ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជន​​កម្ពុជា​ជាទីគោរព​ស្រឡាញ់​ របស់ខ្ញុំ​។

ជីវិត ​ពោរពេញ​ដោយ​ទុក្ខសោក រហូត​ធ្លាក់ខ្លួន​ពិការ​តែ​ខ្ញុំ​ពិតជា​មាន​មោទនៈភាព​នូវ​កិច្ច​ការដែល​ ខ្ញុំ​បាន​បំពេញ សំរាប់​ប្រជាជន​កម្ពុជា​របស់​យើង​”​។​នេះ​បើតាម​សំណេរ​ក្នុង​ទំព័រ​Facebook ​របស់​សម្តេច​នៅថ្ងៃនេះ​។​

ជា​ចុងក្រោយ​សម្តេច​សូម​អរគុណ​ចំពោះ​ បងប្អូន​ជនរួមជាតិ​ដែល​ផ្ដល់នូវ​ការគាំទ្រ​រៀង​រហូតមក​៕​

Front & Back pages

 

 

Related Articles

Back to top button
Close
Close