សម្តេចតេជោថា គ្មានទេការសាងសង់ព្រលានយន្តហោះក្នុងខេត្តកំពង់ស្ពឺទេ
សារព័ត៌មាន Cambodia News/
កំពង់ស្ពឺ (០៤ សីហា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា«គ្មានការធ្វើព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺនោះទេ » ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៍បានប្រកាសនិរាករណ៍ចោលទាំងអស់នូវលិខិតស្នាមពាក់ព័ន្ឋបេនឡាន ចាស់នៅក្នុងខេត្តកំពង់ស្ពឺផងដែរ ដោយរក្សាទុកអោយប្រជាពលរដ្ឋលក់ដូរតកូនចៅរៀងរហូត។
សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនិង កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ សីហា ២០១៦ ៕