ស្ថាន​ទូត​​នៅ​​ថៃ​ព្រ​មាន​​ពល​រដ្ឋ​​​ខ្លួន​​ឲ្យ​​ប្រុង​ប្រយ័ត្ន ​​​​នៅ​មុន​​ការ​បោះ​ឆ្នោត​​

​សារព័ត៌មាន​ Cambodia News/
ថៃ (០៤ សីហា ២០១៦) ៖ បណ្តាប្រទេស​បរទេស បាន​ព្រមាន​ពលរដ្ឋ​របស់​ពួកគេ​នៅ​ថៃ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី ​សុវត្ថិភាព​ដោយ​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ដោយ​សារភាព​តានតឹង​នយោបាយ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​អំពី​ រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃអាទិត្យ​។​

ស្ថានទូត​ជាច្រើន​ ដែល​រួមមាន​ស្ថានទូត​របស់ សហរដ្ឋអាមេរិក អង់គ្លេស កា​ណា ជប៉ុន និង​ហ្វាំ​ង​ឡង់ និង​ដា​ណឺ​ម៉ាក បានចេញ​​សារ​ព្រមាន​ដល់​ពលរដ្ឋ​របស់​ពួកគេ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដើម្បី ​សុវត្ថិភាព ដោយ​ចៀសវាង​កន្លែង​មានការ​ជួបជុំ​មនុស្ស​ច្រើន​និង​តាមដាន​ព័ត៌មាន​ផ្សេងៗ​ អំពី​សន្តិសុខ​ថៃ​។
ស្ថានទូត​អាម​រិ​ក បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់​ដោយ​របប​ដឹកនាំ​ដោយ​យោធា​ថៃ​ ទៅលើ​​ការបញ្ចេញមតិ​ជា​សាធារណៈ និង​ការបង្កើន​វត្តមាន​កង​ទ័ព​ដែល​អាច​នឹង​កើតឡើង​ក្នុងអំឡុងពេល​បោះឆ្នោត​ ប្រជា​ត​មិ​នេះ​៕
1

Related Articles

Back to top button
Close
Close