សម្តេច​តេជោ ​នឹង​ទទួល​បាន​​ពាន​​រង្វាន់​អ្នក​​កាន់​​ដំណែង​​យូរ​​បំផុត​​នៅ​​អាស៊ាន​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៣ សីហា ២០១៦) ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​កាន់ប្រទេសឡាវនៅចុងសប្តាហ៍នេះ ដើម្បី​ចូល​រួម​វេទិកាភាព​ជា​អ្នក​ដឹក​នាំអាស៊ានលើកទី១៣ និង​ទទួល​ពាន​រង្វាន់​សមិទ្ធិ​ផល​អមតៈ​អាស៊ាន​ដែល​ជា​ពាន​រង្វាន់សម្រាប់ប្រមុខរដ្ឋដែលបានបំរើការងារយូរជាងគេនៅអាស៊ាន។ ​

ក្នុងសេចក្តីប្រកាសដដែលឲ្យដឹងថាកិច្ចប្រជុំនោះចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧សីហានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ការអញ្ជើញទៅរបស់សម្តេចតេជោ ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ីលោក តាន់ស្រ៊ី ម៉ៃឃិលយ៉ូស។

បើតាមសេចក្តីប្រកាសព័ត៌មាននេះសម្តេចតេជោ ហ៊ុន សែន ជាមនុស្សទី៤ហើយ ដែលនឹងត្រូវទទួលបានពានរង្វាន់នេះ បន្ទាប់​ពី​អតីត​នាយ​ក​រដ្ឋ​មន្រ្តី​សិង្ហ​បុរីលោ​ក​ លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ នៃរដ្ឋបារ៉ាករបស់ប្រទេសម៉ាឡេស៊ី៕

1

 

Related Articles

Back to top button
Close
Close