តេង លក្ខិណា ស្ងាត់ទាំងជំនួញ ស្ងាត់ទាំងសិល្បៈ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (២៨ មេសា ឆ្នាំ២០១៤) ៖ តារាសម្តែង និងពិធីការិនីសាច់សម៉ដ្ឋ រលោង កញ្ញា តេង លក្ខិណា នៅអំឡុងពេលចុងក្រោយនេះ នាងហាកដូចជាស្ងប់ស្ងាត់ ទាំងអាជីពសិល្បៈ និង គម្រោងបើកមុខជំនួញ ផ្ទាល់ខ្លួន ហាក់ដូចជារកច្រកចេញ មិនទាន់ឃើញ។
មុននេះបន្តិច គេនៅចាំបានថា តារាសម្តែងសម្រស់ស្រស់សោភា តេង លក្ខិណា ធ្លាប់បានប្រកាសក្តែងៗ ប្រាប់ដល់ទស្សនិកជនថា ក្រៅពីអាជីពសិល្បៈ នាងមានគម្រោង នឹងបើកមុខជំនួញ ផ្ទាល់ខ្លួន ខាងក្រៅ គឺបើក្រុមហ៊ុន ទេសចរណ៍ ដែលនឹងចំណាយលុយ រហូតរាប់ម៉ឺដុល្លារអាមេរិក ហើយនឹងត្រូវលេច ជារូបរាងឡើង ក្នុងពេលយ៉ាងខ្លីខាងមុខ។
ផ្អែ កតាមមជ្ឈដ្ឋាន អ្នកនិយមតាមដាន តារាខ្មែរ មួយចំនួនបានលើកឡើងថា ភាពជាប់គាំងនៃដំណើរការ បើក មុខជំនួញរកស៊ី របស់តារាសម្តែង តេង លក្ខិណា អាចមានមូលហេតុ ផ្ទៃក្នុង ឬមួយក៏មានបញ្ហាខាងផ្នែកហិរញ្ញវត្ថុ ព្រោះពេលនេះ សិល្បៈនាងក៏ហាត់ដូចជា ពុំសូវមានភាពលេចធ្លោដូចមុនៗ។
កញ្ញា តេង លក្ខិណា ត្រូវបានគេមើលឃើញថា ជាពិធីការិនី មានរូបសម្រស់ស្រស់ស្អាត និងនិយមភាពសិចស៊ី ធ្វើឲ្យយុវវ័យសម័យបច្ចុប្បន្ន មានការពេញចិត្ត និងសរសើរពីរូបឆោមរបស់នាង ។ មិនតែប៉ុណ្ណោះ ក៏ មានបុរសៗជាច្រើន មានទាំងអ្នកក្នុងស្រុក និងក្រៅស្រុកប្រាថ្នាចង់បាននាង យកធ្វើជាគូគ្រងទៀតផង៕