សម្តេចតេជោ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ផ្ទះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ សីហា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដាឆ្នាំ២០១៦ បានព្រមានអាជ្ញាធរកុំឱ្យប្រមូលផ្តុំប្រជាជនឱ្យបានច្រើនរួចទើបចែកអត្តសញ្ញាណប័ណ្ណ គឺត្រូវចែកភ្លាមៗពេលធ្វើរួច ដើម្បីកុំឱ្យប្រជាពលរដ្ឋខាតពេល។
សម្តេចតេជោ ក៏បានប្រាប់ឱ្យមេឃុំ មេភូមិ ជំទប់ សមាជិកក្រុមប្រឹក្សា មេប៉ុស្តិ៍ និងមេប៉ូលិស ត្រូវជិះកង់ក្តី ម៉ូតូក្តី ចែលអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ផ្ទះ។
សម្តេច បានលើកឡើងទៀតថា «អំពើទាំងឡាយដែលខុស ត្រូវតែកែតម្រូវ ដើម្បីបម្រើផលប្រយោជន៍ ផ្តល់ភាពងាយស្រួល និងចំណេញពេលដល់ប្រជាពលរដ្ឋ»៕