សម្តេច​ ហ៊ុន សែន ​៖ ប្រ​ជាពល​រដ្ឋ​នឹង​បន្ត​គំាទ្រ​​ខ្ញុំ​ជា​នា​យក​រដ្ឋ​មន្រ្តី

សារព័ត៌មាន​ Cambodia News/

កំពង់ស្ពឺ (០២ សីហា ២០១៦) ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា​ «ប្រជាពលរដ្ឋនៅខេត្ត​កំពង់ស្ពឺ​ ​​និង​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត​ នឹង​បន្ត​គំាទ្រ​បោះ​ឆ្នោត​ជូន​គណ​បក្សប្រជាជនកម្ពុជា​ ដើម្បីឲ្យខ្ញុំព្រះករុណាខ្ញុំ​ធ្វើ​នាយក​រដ្ឋមន្រ្តី​ដឹកនំា​ប្រទេស​បន្ត​ ទៀត ។

សម្តេច​ប្រមុខរាជរដ្ឋាភិបាល​មានប្រសាសន៍ខាងលើបែបនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ​សីហា ​២០១៦ ​ក្នុងឱកាសដែលសម្តេច​អញ្ជើញ​ ជា​អធិប​តី​ភាព​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​​លេខ ​៤៤ ​នៅក្នុងខេត្តកំពង់ស្ពឺ ។

កំណាត់ផ្លូវជាតិនេះ ​មានប្រវែង​១៣៨,៦១​គីឡូម៉ែត្រ ​ដែលត្រូវបានសាងសង់ដោយ​ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន ​និងថ្នល់ចិន និង​ត្រួត​​​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុម​ហ៊ុន​សំណង់​ ក្វាង​ចូវវ៉ាន​អាន​របស់​ប្រទេសចិន។

គម្រោងស្តារឡើងវិញ​ កំណាត់ផ្លូវជាតិលេខ៤៤ ​ក្នុងខេត្តកំពង់ស្ពឺ ​ ចាប់​ផ្តើម​ត្រង់​គីឡូ​ម៉ែត្រ​លេខ​៤៨​ ​លើផ្លូវជាតិលេខ៤​ ឆ្លងកាត់​ក្រុងច្បារមន ​និងស្រុកចំនួន៤​ របស់ខេត្តកំពង់ស្ពឺ ក្នុង​នោះមា​ន​ ​ស្រុកសំរោងទង​ ឱរ៉ាល់ ថ្ពង ​និងស្រុកឧត្តុង្គ ​តភ្ជាប់ទៅ​ផ្លូវជាតិ​​លេខ៥ ​ត្រង់​គីឡូ​ម៉ែត​លេខ​៣៩ ៕

Capture1

 

Related Articles

Back to top button
Close
Close