សម្តេចតេជោ ៖ វីរៈសិល្បការនីម្នាក់ជាសកម្មជនសន្តិភាពនៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ សីហា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន កាលពីរាត្រីថ្ងៃទី០១ ខែ សីហា បានសរសររំលឹកដល់ការចូលរួមរបស់វីរសិល្បការនីម្នាក់ នៅក្នុងដំណើរសន្តិភាពនៅកម្ពុជា។
តាមរយៈសារដែលសម្តេចតេជោ ហ៊ុន សែន ចែករំលែកនៅតាមបណ្តាញសង្គម វីរៈសិល្បការនីរូបនោះ គឺ លោកស្រី ឌី សាវ៉េត ។
សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំចង់ចែករំលែកនូវរូបថតដ៏កម្រមួយសន្លឹកនេះជូនជនរួមជាតិ។ បងស្រីដែលថតជាមួយខ្ញុំ និងភរិយាគឺជាតារាសម្តែងដ៏ល្បីល្បាញរបស់កម្ពុជាយើងនាទសវត្ស១៩៦០-១៩៧០ គឺអ្នកបង ឌី សាវ៉េត”។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា “បងស្រី ឌី សាវ៉េត ជាអ្នកគាំទ្រដ៏សកម្មដល់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ បងស្រីបានមកសួរសុខទុក្ខខ្ញុំ និងភរិយានៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ១៩៩១” ៕