សម្តេច​តេ​ជោ ៖ វៀតណាម​មិនមែន​ជា​ចៅហ្វាយ​របស់ខ្ញុំ​ទេ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ សីហា ២០១៦) ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្ត​ញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​សម្តេច​ដោយ​សង្កត់ធ្ងន់​ថា​«​វៀតណាម​មិនមែន​ជា​ចៅហ្វាយ​ របស់ខ្ញុំ​ដែល​ខ្ញុំ​ត្រូវ​ស្មោះ​ត្រង់នោះ​ទេ​»​។

ខ្លឹមសារ​នៃ​សំ​ណេ​រ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ខាងលើ​នេះ គឺ​សម្តេច​ឆ្លើយ​តប​ទៅ​នឹង​អាក់​ខោ​ន​មួយ​ដែល​ដាក់​ឈ្មោះ​ថា Phạm Đức Hiển ដែល comment ចូល​ទៅ Page របស់​សម្តេច ដោយ​សរសេរ​ថា​«​លោក​ហ៊ុន​សែន​ក្បត់​វៀតណាម​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ជា​សំណួរ​ឆ្លើយ​តប​ធ្ងន់​ៗ​ទៅ​កាន់​ម្ចាស់​អាក់​ខោ​ន​ខាងលើ​ទៀត​ថា ​«​ហេតុ​អ្វី​បានជា​លោក​និយាយ​ថា​ខ្ញុំ​ក្បត់​វៀតណាម? តើ​វៀតណាម​ជា​ឪពុក​ខ្ញុំ​ឬ ជា​មហាក្សត្រ​ខ្ញុំ​ឬ? លោក​ត្រូវ​ដឹង​ថា អ្នក​ដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់ គឺ​ជាតិខ្មែ​របស់ខ្ញុំ ព្រះមហាក្សត្រ​កម្ពុជា​ជាទី​សក្កា​រះ​របស់ខ្ញុំ និង ភរិយា​ជាទី​ស្រឡាញ់​របស់ខ្ញុំ​»​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ទៀត​ថា​«​បើ​លោក​ជា​ជនជាតិ​ វៀតណាម​រស់នៅ​កម្ពុជា​ស្របច្បាប់ ត្រូវ​គោរព​ច្បាប់​កម្ពុជា បើ​រស់នៅ​មិន​ស្របច្បាប់​ត្រូវ​ចាក​ចេញពី​កម្ពុជា និង​បើ​រស់នៅ​វៀតណាម​សុំ​ស្រឡាញ់​មេដឹកនាំ​វៀតណាម​ទៅ​។​ខ្ញុំ​ជា​មេដឹកនាំ​ កម្ពុជា​ដែល​មាន​ឯករាជ្យ អធិបតេយ្យភាព ដែល​ត្រូវ​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​វៀតណាម​ដោយ​ស្មើភាព និង​ស្មើ​សិ​ទ្ឋិ​។

សុំ​លោក​បញ្ជូន​សារ​នេះ​ជូន​មេដឹកនាំ​វៀតណាម​ផង​បើ​លោក​ជាន​ជាតិ​វៀតណាម​ ត្រឹមត្រូវ​មែន ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ចរិត​មេដឹកនាំ​វៀតណាម​តែង​គោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព​របស់​កម្ពុជា ខុស​ពី​អា​ម៉ី​អា​ថោ​ង​ដូច​លោក​នេះឯង​» ៕

b878ceeb-d830-4de6-a253-4fd68472dc84

 

Related Articles

Back to top button
Close
Close