អតីត​បវរ​កញ្ញា​កម្ពុជា​អាម៉េរិក​ត្រូវ​បាន​គេ​ធ្វើ​ឃាត

ដោយ ឆាយ សុផល

អ្នកនាង ថូ វណ្ណថា ដែលមានឈ្មោះហៅក្រៅថា ម៉ុច ជាបវរកញ្ញាកម្ពុជាអាម៉េរិកនៅក្នុងឆ្នាំ១៩៩៨ ត្រូវបានអតីតមិត្តប្រុសរបស់នាងបាញ់សម្លាប់នៅពេលល្ងាចថ្ងៃព្រហស្បតិ៍ទី២៨ ក្កកដា ឆា្នំ ២០១៦ នេះ (ម៉ោងនៅកម្បុជា) នៅឯសហរដ្ឋអាម៉េរិក នេះបើតាមការឲ្យដឹងពី​សាច់ញាតិថ្លៃរបស់នាងដែលបានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោក។

កង វិសាល ដែលជាត្រូវពូសាច់ថ្លៃរបស់ជនរងគ្រោះបានសរសេរថា “គ្មានសុវត្ថិភាពទេ នៅក្នុងពិភពលោកនេះ។ កន្លែងណាក៏ដោយ អ្នកណាក៏ដោយ ពេលណាក៏ដោយ។ ពួកយើងស្រឡាញ់នាង”។

លោក វិសាល បានប្រាប់សារព័ត៌មាន Cambodia News ថា អ្នកទាំងពីរបានបែកផ្លូវគ្នាអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបុរសនោះនៅតែតាមនាងទៀតក្រោយមក។

លោក វិសាល បានប្រាប់ថា បុរសនោះបានបាញ់ នាង ម៉ុច ដែលមានអាយុ៣៦ឆ្នាំ នៅផ្ទះនាឯឆ្នេរ Emosa នៅម៉ោងប្រហែល៦:៣០ ព្រឹក នាថ្ងៃទី ២៨ កក្កដា (ម៉ោងនៅអាម៉េរិក ត្រូវនឹងពេលល្ងាចនៅកម្ពុជា) មុនពេលដែលបុរសនោះបានបាញ់សម្លាប់ខ្លួនឯងដែរ។

ម៉ុច មានបងប្អូនប្រុស២នាក់ និងបងប្អូនស្រី២នាក់ ហើយនាងនៅលីវ និងមិនមានកូនទេ។

កាលពីខែមីនា ឆ្នាំ២០០២ បងប្រុសម្នាក់របស់នាងក៏ត្រូវបានគេបាញ់សម្លាប់ដែរនៅឯសហរដ្ឋអាម៉េរិក។ (សារព័ត៌មាន Cambodia News)

13754486_1063357187082841_1437287292216967121_n13646726_1063447947073765_2120777570_o

Related Articles

Back to top button
Close
Close