ម៉ូតូ​​ប៉ះ​ជា​​មួយ​​រថ​យន្ត​ខ្ទាត​​ចូល​​ក្រោម​កង ​កិន​​បែក​ក្បាល​​ស្លាប់​​

សារព័ត៌មាន​ Cambodia News/

កណ្តាល (២៨ កក្កដា ២០១៦) ៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ បុរស​ម្នាក់​បាន​​ស្លាប់​ ​ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចំណុច​ចន្លោះ​បង្គោល​គី​ឡូ​ម៉ែត្រ​​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​កោះ​ចិន ឃុំ​គគីរ ស្រុក​កៀនស្វាយ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1FM-5510 ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​ហើយ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ដី​បណ្តាល​ ឲ្យ​ដួល​ខ្ទាត​មនុស្ស​ទៅ​ចូល​ក្រោម​រថយន្ត​កុង​តឺ​ន​រ័ ហើយ​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​។

​​រថយន្ត​បង្ក​ទាំង​២​គ្រឿង បាន​រត់គេច​ខ្លួន​បាត់​​ នៅ​សល់​តែ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ត្រូវ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​ផ្នែក​សណ្តា​ល​ធ្នាប់​ស្រុក​ បណ្តោះអាសន្ន​។

ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បន្ត​តាមដាន​ ស្រាវជ្រាវ​ដើម្បី​ចាប់​យក​មក​ ឲ្យ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។ សាកសព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ ឪពុក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

6

Related Articles

Back to top button
Close
Close