ចំនួន​មនុស្ស​​ស្លាប់​ពី​គ្រោះ​ទឹក​ជំនន់​នៅ​ចិន ​ឡើង​ដល់ ១១៤​នាក់ និង​ ១១១​នាក់​​កំពុង​​បាត់​​ខ្លួន​

សារព័ត៌មាន​ Cambodia News/

ចិន (25 កក្កដា 2016) ៖ យោងតាមការិយាល័យកិច្ចការស៊ីវិលប្រចាំខេត្តឲ្យដឹងថា ព្យុះភ្លៀងនិងទឹកជំនន់បានឆក់យកជីវិតមនុស្ស ១១៤នាក់ និង ១១១​នាក់​ផ្សេង​ទៀតកំពុងបាត់ខ្លួនក្នុងខេត្តហឺប៉ី ភាគខាងជើងរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍ម៉ោង 18:00។ ជាមួយគ្នានោះអាជ្ញាធរបានជម្លៀសប្រជាជនជិត ៣១​ម៉ឺន​នាក់​ទៅ​កាន់​ទីទួលសុវត្ថិភាព។

លោក វ៉ាង យ៉ុង ទីប្រឹក្សារដ្ឋត្រូវបានតែងតាំងដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឃើឈៀង កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​បាន​ធ្វើ​ដំណើរ​ ជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធក្រោមឱវាទរបស់ក្រុមប្រឹក្សាបានទៅកាន់ខេត្តនេះ ដើម្បីពិនិត្យមើលគ្រោះមហន្តរាយ និង​កំណត់​ទិស​ដៅ​ការងារ​ជួយ​សង្គ្រោះ​ក្រោយទឹកជំនន់ថ្មីៗ។

ទឹកជំនន់ និងភ្លៀងបណ្ដាលឲ្យមានបំណាក់ដីបានធ្វើឲ្យផ្ទះចំនួន ៥ម៉ឺន ២ពាន់ ៩រយកន្លែងបាក់រលំ, ដំណាំជាង ៧​សែន​ហិចតា​ក៏​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ផង​ដែរ ដែលនាំឲ្យខាត់បង់ថវិកាជាង ១៦កោដិយ័ន។ អាជ្ញាធរប្រចាំតំបន់បានសម្រេចឧបត្ថម្ភប្រាក់ជាង ១០០លានយ័ន ដល់​ទី​ក្រុង​មួយ​ចំនួន​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ ជាជំនួយសម្រាប់គ្រោះមហន្តរាយ៕

2

 

Related Articles

Back to top button
Close
Close