ឌុច អតីតមេគុកទួលស្លែង ទទួលមរណភាព កាលពីយប់មិញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២ កញ្ញា ២០២០) ៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភាក្ត្រា បានឲ្យដឹងថា ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង បានទទួលមរណភាព នៅវេលាម៉ោង០០:៥១ នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ  នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងអាយុ៧៧ឆ្នាំ។

​ឌុ​ច មានឈ្មោះ​ដើម​ថា កាំ​ង ហ្កេ​ច​អ៊ា​វ កើត​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ កាំ​ង ហ្កេ​ច​អ៊ា​វ ជា​កូនកាត់​ចិន មាន​បងប្អូន​បង្កើត ៥​នាក់ នៅក្នុង​ត្រកូល​ជា​កសិករ​ក្រីក្រ​។​

នៅព្រឹកថ្ងៃទី២ ខែ​កញ្ញានេះ​ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត ភាក្ត្រា បាន​បញ្ជាក់ថា ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះ សាលាដំបូងនៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្ត នៅគុកទួលស្លែង ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការ សហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។

កាំង ហ្កេចអ៊ាវ ហៅឌុច ថ្វីដ្បិតតែមិនមែនជាមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជាមេគុកទួលស្លែង ដែលជាប់ពាក់ព័ន្ធការធ្វើទារុណកម្ម និងសម្លាប់មនុស្សអស់ជាង ១ម៉ឺន ២ពាន់នាក់។

លោកបន្ដថា ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេច សេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕

 

​​

Related Articles

Back to top button
Close
Close