បារាំងទម្លាក់គ្រាប់បែកស្លាប់ពួកឧទ្ទាមនៅលីប៊ី ចំនួន១៦នាក់
សារព័ត៌មាន Cambodia News/
បារាំង (២២ កក្កដា ២០១៦) ៖ កាលពីម្សិលមិញ យន្តហោះយោធារបស់បារាំងបានទម្លាក់គ្រាប់បែក ទៅលើទីតាំងពួកឧទ្ទាម ស្ថិតនៅ Edjabia ភាគខាងកើត ក្រុង Benghazi ប្រទេសលីប៊ី បណ្តាលឲ្យស្លាប់អស់ ១៦នាក់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនហ្ស៊ីនហួរ ផ្អែកតាមមន្ត្រីនៃប្រទេសលីប៊ី។
កាលពី ថ្ងៃពុធកន្លងទៅ រដ្ឋាភិបាលបារាំងបានប្រកាសថា យោធាបារាំង០៣នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ នៅក្នុងប្រទេសលីប៊ី ខណៈដែលក្រុមយោធាបារាំង បានបើកយុទ្ធនា ការបោសសម្អាត ក្រុមកងជីវពល ដែលដឹកនាំដោយរបប Muammar Gaddafi ។
ប្រធានាធិបតីបារាំង បានថ្លែងថា ការស្លាប់របស់យោធាបារាំង ០៣នាក់ ដោយសារតែ ពួកគេត្រូវខ្មាំង បាញ់ទម្លាក់ឧទ្ទាម្ភាចក្រ៕