​អាជ្ញាធរ​​ភ្នំពេញ ​ឯក​ភាព​​យក​​តម្រាយ​​ផ្លូវ​ ដង្ហែ​​សព ​បណ្ឌិត​ កែម​ ឡី ​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (២១ កក្កដា ២០១៦) ៖  នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា នេះ នៅ​សាលា​រាជធានី លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ប្រជុំ​ជជែក និង​ពិភាក្សា មាន​រយៈពេល​ពីរ​ថ្ងៃ រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមគ្រួសារ​សព បណ្ឌិត កែម ឡី ដែល​ត្រូវ​ដង្ហែ​យកទៅ​បញ្ចុះ នៅ​ខេត្តតាកែវ នៅ​ថ្ងៃទី​២៤ កក្ត​ដា ខាងមុខនេះ។ ក៏ប៉ុន្តែ​អាជ្ញាធរ មិន​តម្រូវ​ឲ្យ​មានការ​ដង្ហែ​ដោយ​ថ្មើរជើង និង​ស្រែក​ជ័យ​ឃោស ឬ​លើក​បដា ដែល​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​ឡើយ ។

ជា ​លទ្ធផល​ចុងក្រោយ អាជ្ញាធរ​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ តាម​គ្រួសារ​សព​វិញ​ហើយ គឺ​ហែ​ចេញពី​វត្ត​ចាស់ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ បត់​តាម​មហាវិថី​ព្រះមុនីវង្ស ដល់​ស្តុ​ប​បេ​កា​សេ រួច​បត់​ស្តាំ តាម​បណ្ដោយ​មហាវិថី សហព័ន្ធរ​ស្ស៊ី ដល់​រង្វង់​មូល​ចោមចៅ រួច​តម្រង់​ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្តដំណើរ ទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ តែម្តង​ ​៕

1

Related Articles

Back to top button
Close
Close