ធី សុវណ្ណថា ព្រមានដឹកនាំមនុស្សជាង១១ម៉ឺននាក់ធ្វើបាតុកម្មរំលាយ CNRP
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ កក្កដា ២០១៦) ៖ នាយិកាអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា និងតំណាងសហជីពកម្មកររោងចក្រចំនួន១០ បានចេញសេចក្តីព្រមានដឹកនាំកម្មករកម្មការិនីជាង១១ម៉ឺននាក់ធ្វើ បាតុកម្មរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ប្រសិនបើសហភាពអឺរ៉ុប បិទការនាំចូលសម្លៀកបំពាក់ពីកម្ពុជាតាមសំណើលោកសម រង្ស៊ី មែននោះ ។
នេះ បើយោងតាមលិខិតព្រមានដែលមានស្នាមមេដៃចំនួន៣០ ចុះថ្ងៃទី២១ កក្កដា ២១៦ ។ មកដល់វេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៕