សម្តេច​តេជោ នឹង​បើក​យុទ្ធនាការ​ជួប​មន្ត្រីរាជកា​រ​-​ប្រជាពលរដ្ឋ​ ​២៥​​ខេត្ត​ក្រុង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​) ៖ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​សម្ដេច​ផ្ទាល់ ដែល​បាន​បង្ហោះ​កាល​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា​សម្តេច​នឹង​បើក​យុទ្ធនាការ​ជួប​សំណេះសំណាល​​ដោយផ្ទាល់​ជាមួយ​ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

តាម ​ទំព័រ​ហ្វេ​ស​ប៊ុកក៏​បានឱ្យដឹងដែរ​ថា ខេត្ត​បាត់​ដំបូង​ជា​ខេត្ត​ដំបូង​គេ​ដែល​សម្តេច​​​ចាប់​​ផ្តើម​​បន្ទាប់​ពី​ ខេត្ត​បាត់ដំបង​ថ្ងៃនេះ​ហើយ​ថ្ងៃស្អែក​សម្តេច​នឹង​បន្តដំណើរ​ទៅ​ ខេត្ត​បន្ទាយ​មាន​​ជ័យ និង​ខេត្ត​សៀមរាប បន្ទាប់មក​គឺ​ខេត្ត​កំពង់ធំ​។​

នៅ ​ក្នុង​សារ​សម្តេច​បាន​រៀបរាប់​​ថា “​នៅ​រសៀល​ថ្ងៃ​នេះ ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​​រាជការ​ របស់ យើង​នៅ​ខេត្ត​បាត់ដំបង​ នេះ​ជា​ខេត្ត​ទី​១ ដែល​ខ្ញុំ​បាន​ចាប់ធ្វើ​ពិធី​នេះ​មុនគេ​ហើយ​ជា​បន្ទាប់មក​គឺ​នឹង​ធ្វើ​នៅ​ គ្រប់​​ទូទាំង​២៥ រាជធានី ខេត្ត​ក្រុង​។

បន្ទាប់​ពី​ខេត្ត​បាត់ដំបង​ ថ្ងៃនេះ គឺ​ថ្ងៃស្អែក​ខ្ញុំ​នឹង​បន្តដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​សៀម​​ រាប ហើយ​បន្ទាប់មក​គឺ​ខេត្ត​កំពង់ធំ​។ នេះ​ជា​ឱកាស ដែល​ខ្ញុំ​ត្រូវតែ​ចុះសួរសុខទុក្ខ​បងប្អូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ព្រមទាំង​​ពិនិត្យ​អំពី​សមិទ្ឋិផល​នៅតាម​បណ្តា​ខេត្ត និង​បញ្ហា​ប្រឈម​នានា​”​៕

៣

1

Related Articles

Back to top button
Close
Close