រដ្ឋ​​មន្រ្តី​​ក្រសួង​ព័ត៌​មាន​ស្នើ​អង្គ​ប្រ​ជុំ​គោរ​ពវិញ្ញា​ណក្ខន្ធ​ កែម ​ឡី​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៨ កក្កដា ២០១៦) ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃចន្ទនេះ​បានស្នើឲ្យ​ សមា​ជិក​អង្គ​ប្រជុំ​នៃ​ក្រុម​ការ​ងារ​បច្ចេក​ទេស​តាក់​តែង​ “ច្បាប់​សេចក្តីព្រាង​ច្បាប់​សិទ្ធិទទួលបានព័ត៌មាន” ងើប​ឈរដើម្បីគោរពវិញ្ញាណក្ខន្ធ កែម ឡី ចំនួន៥វិនាទី មុន​បើ​កកិច្ច​ពិភាក្សា​ច្បាប់​នៅឯ​សណ្ណា​គារ​ភ្នំពេញ។

ឯក​ ឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា លោកនិងមន្រ្តីរាជរដ្ឋាភិបាលឯទៀតក៏ចង់ទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដោយផ្ទាល់ដែរ តែមិនអាចទៅបាន ព្រោះ​សាសព​ត្រូវ​បានគេគ្រប់គ្រងផ្តាច់មុខ។

គួរបព្ជាក់ថា សមា​ជិក​អង្គ​ប្រជុំ​នៃ​ក្រុម​ការ​ងារ​បច្ចេក​ទេស​តាក់​តែង​ “ច្បាប់​សេចក្តីព្រាង​ច្បាប់​សិទ្ធិទទួលបានព័ត៌មាន” រួមមានមន្រ្តីក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ទីស្តីការគណរដ្ឋមន្រ្តី អង្គការ UNESCO ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងក្លឹបអ្នកកាសែតកម្ពុជា៕

Chhay Sophal photo
Chhay Sophal photo
Chhay Sophal photo
Chhay Sophal photo

Related Articles

Back to top button
Close
Close