លោក ស្រីថេរ៉ាសា មេ នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស
សារព័ត៌មាន Cambodia News/
អង់គ្លេស (១២ កក្កដា ២០១៦) ៖ លោកស្រី Theresa May នឹងក្លាយជានាយករដ្ឋមន្ត្រីដឹកនាំចក្រភពអង់គ្លេសទៅពិភាក្សាដើម្បី ចាកចេញពីសហភាពអឺរ៉ុប (EU) នៅថ្ងៃ ទី១៣ កក្កដា ស្អែកនេះ ក្រោយពីគូប្រជែងចុងក្រោយរបស់លោកស្រីក្នុងការប្រជែងស្នងតំណែងពី លោក ដេវីដ ខេមរ៉ុន ដកខ្លួនចេញ។
លោកស្រី មេក្លាយជាអ្នកប្រជែងតែម្នាក់គត់ បន្ទាប់ពីលោកស្រី Andrea Leadsom ដែលបង្កព្យុះភ្លៀងចំពោះការលើកឡើងថា លោកស្រីមានលក្ខណៈសម្បត្តិច្រើនជាងដើម្បីក្លាយជានាយករដ្ឋមន្ត្រី ព្រោះលោកស្រីមានកូន បានចាកចេញពីការប្រជែងតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។
ចក្រភព អង់គ្លេសបានប្រឈមចលាចលនយោបាយអាក្រក់បំផុតក្នុងគ្រប់ ជំនាន់ បន្ទាប់ពីការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ២៣ មិថុនាដើម្បីចាកចេញពី EU។ លទ្ធផលបោះឆ្នោតប្រជាមតិនេះបានញ៉ាំងឱ្យលោកខេមរ៉ុនលាលែងពីតំណែង ដោយធ្វើឱ្យក្រុមអ្នកនយោបាយអភិរក្សនិយមរបស់លោកធ្លាក់ក្នុងការ ប្រកួតប្រជែងយកតំណែងថ្នាក់ដឹកនាំយ៉ាងល្វីងជូរចត់៕