ក្រីក្រពេកខ្វះ​លុយ​ ៣២​ម៉ឺន​រៀល​អាចារ្យ​មិន​ឲ្យ​រើស​ឆ្អឹង ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១១ កក្កដា ២០១៦) ៖ នៅ​​ព្រឹកថ្ងៃទី១១​ កក្កដា​ ​ក្រុម​គ្រួសារ​សព​ស្រ្តី​ចំណាស់​ម្នាក់​ ក្រោយ​បូជានៅក្នុងវត្តគោកបញ្ជាន់ ​ស្ថិតក្នុងភូមិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែនជ័យ រួច ត្រូវ​បានលោកអាចារ្យ ​មិន​អនុញ្ញាត​ឲ្យ​រើស​ ដោយ​សារ​តែ​​ក្រុមគ្រួសារសពមិន​ទាន់​បង់លុយថ្លៃ​មឈូស មេក្រូ​និង​ថ្លៃ​បូជាសពគ្រប់ ។

បើតាមការ ​ឲ្យ​ដឹង​ពី​ក្រុមគ្រួសារ​ខាងលើ​ សពបាន​បូជានៅល្ងាចថ្ងៃទី១០ ​កក្កដា ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី១១ ​កក្កដានេះ ​បានទៅរើសឆ្អឹង ​ប៉ុន្តែត្រូវបានអាចារ្យឈ្មោះលីន​ មិន​អនុ​ញ្ញាត​ឲ្យ​រើស​ដោយ​សារខាង​ក្រុម​គ្រួសារសព​ខ្វះ​នៅ​លុយ ៣២​ម៉ឺន​រៀល ​ខណៈលុយត្រូវបង់​សរុប​ទំាងអស់​​៧៦ម៉ឺនរៀល ។

ក្រុមគ្រួសារសពដដែលបន្តថា ​ដោយសារលោកអាចា្យមិនអនុញ្ញាតឲ្យរើសឆ្អឹងម្តាយ ​និង​ប្រ​ពន្ឋ ​ព្រោះតែខ្វះលុយ ​៣២ម៉ឺនរៀល ទើបដាច់ចិត្តយកម៉ូតូ​ទៅបញ្ចាំបានតែ៧០ដុល្លារ​នៅ​តែ​មិន​គ្រប់​ ​ទើបទៅសុំអន្តរាគមន៍​ពីអាជ្ញាធរខណ្ឌ។

ក្រោយរៀបរាប់ពីដំណើររឿងបា្រប់សមត្ថកិច្ចចប់ ​លោក យឹម សារ៉ាន់ ​អធិ​ការ​នគរ​បាល​ខណ្ឌ​ពោធិសែន​ជ័យ​​បានជួយឧបត្ថម្ភ​៨០​ម៉ឺនរៀល ​ដើម្បីគ្រួសារក្រីក្រខាងលើ​យក​ទៅ​បង្រ្គប់​ដើម្បី​បាន​រើស​ឆ្អឹង​ និងទៅលោះម៉ូតូយកមកវិញ ៕

2

3 1

Related Articles

Back to top button
Close
Close