​កូន​ប្រុស​សម្តេច ​ហ៊ុន ​សែន ​ច្រាន​ចោល​​របាយការណ៍​របស់​អង្គការ​ ​​Global Witness

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៧ កក្កដា ២០១៦) ៖ លោក ហ៊ុន ម៉ានិត  កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​ច្រាន​ចោល​របាយ​ការណ៍​របស់អង្គការគ្លូបល វីតណេស(Global Witness)ដែល​និយាយ​ពី​ការ​រក​ស៊ី​ជំនួញ​ធំៗរបស់ត្រកូលហ៊ុន ដោយ​ថា របាយ​ការណ៍​នេះ”​ពោរ​ពេញ​ដោយ​កំហុស​ និង​ព័ត៌មានមិនពិត”។

លោក ហ៊ុន ម៉ានិត​ បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍បន្ទាប់ពីរបាយការណ៍របស់អង្គការGlobal Witnessត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​សារព័ត៌​មានថា៖ “នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំនិងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia DailyនិងPhnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។

គួរបញ្ជាក់ថា របាយការណ៍របស់អង្គការGlobal Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងត៍នៃប្រទេសអង់គ្លេសនិងត្រូវបានស្រាវជ្រាវអស់រយៈពេលជិត១ឆ្នាំ បាន​បង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុនរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បាន​កាន់​កាប់​ការ​រក​ស៊ី​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ទៅ​ដល់​២០​០​លាន​ដុល្លារអាមេរិក៕

6

Related Articles

Back to top button
Close
Close