គ្រោះមហន្តរាយទឹកជំនន់នៅចិនស្លាប់ ៥នាក់ និង ៧នាក់ទៀតបាត់ខ្លួន
សារព័ត៌មាន Cambodia News/
ចិន (០៧ កក្កដា ២០១៦ ) ៖ មនុស្ស ៥នាក់បាត់បង់ជីវិត និង ៧នាក់បាត់ខ្លួន បន្ទាប់ពីព្យុះភ្លៀងបណ្ដាលឲ្យកើតមានជាទឹកជំនន់ និងបំណាក់ដីក្នុងទីក្រុង Zhaotong ភាគនិរតីខេត្តយ៉ុនណានប្រទេសចិន។
ព្យុះភ្លៀងធ្ងន់ធ្ងរចាប់ផ្ដើមកាលពីថ្ងៃអង្គារនៅម៉ោងប្រមាណ 17:00ម៉ោងក្នុងប្រទេសចិន វាយលុកសន្ធាប់ពាសពេញស្រុកចំនួន ៦នៃទីក្រុងចៅតុងប៉ះពាល់ដល់មនុស្សជាង ៦ម៉ឺននាក់ទូទាំងទីក្រុងនេះ។ កម្រិតទឹកភ្លៀងខ្ពស់បំផុតបានឡើងដល់ 320មីលីម៉ែត្រក្នុងស្រុក Yanjin County នៃទីក្រុង Pu’er។
ទឹកជំនន់ខ្លាំងក្លាបានពន្លិច ជាន់ផ្ទាល់ដីនៃអគារជាច្រើន រថយន្តជាច្រើនគ្រឿងត្រូវបានហូរគួចទៅតាមទឹក និងបំផ្លិចបំផ្លាញផ្លូវថ្នល់ធ្ងន់ធ្ងរក្នុងស្រុកយ៉ានជីន។ ក្នុងស្រុក Suijiang ឯណោះវិញផ្លូវហាយវ៉េមួយខ្សែត្រូវបានរាំងផ្ទប់ដោយបំណាក់ដ៏ធំមួយដែលធ្វើឲ្យមនុស្សជាង ១០០នាក់ជាប់នៅហ្នឹងកន្លែង ចំណែក ១១៦នាក់ត្រូវជម្លៀសដោយសុវត្ថិភា៕