ចាប់ពីថ្ងៃទី៤ សីហា ភ្ញៀវទេសចរ ដែលស្លៀកពាក់មិនសមរម្យ មិនអនុញ្ញាតិឲ្យចូលទស្សនាអង្គរឡើយ
សារព័ត៌មាន Cambodia News/
សៀមរាប (០៦ កក្កដា ២០១៦) ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ តទៅ ភ្ញៀរទេសចរគ្រប់រូប ត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ ខណៈពេលមកទិញសំបុត្រ ដើម្បីទស្សនារមណីដ្ឋានអង្គរ បើមិនដូចនោះទេ មិនអនុញ្ញាតលក់សំបុត្រឲ្យឡើយ។
អាជ្ញាធរអក្សរា បានឲ្យដឹងថា ខ្លួននឹងជម្រុញការអនុវត្ត ក្រមប្រតិបតិ្តអង្គរ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងបង្ការ និង ទប់ស្កាត់ប្រព្រឹត្តមិនសមរម្យ របស់ភ្ញៀវទេសចរ ខណៈពេលចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់ប្រាសាទ បរិស្ថាន និងសហគមន៍ម្ចាស់ស្រុក ជាពិសេសទាក់ទង់នឹងការស្លៀកពាក់ ឲ្យបានសមរម្យ ពេលចូលទស្សនារមណីដ្ឋានអង្គរ៕