វៀតណាម ប្រកាសអាសន្នបញ្ហាទឹកជំនន់
សារព័ត៌មាន Cambodia News/
វៀតណាម (០៦ កក្កដា ២០១៦) ៖ សារព័តមានហ្ស៊ីនហួរបានចេញផ្សាយនៅថ្ងៃទី ៥ កក្តដា ២០១៦ថា វៀតណាម បានប្រកាសអាសន្នក្នុងកម្រិតខ្ពស់ដោយសារទឹកជំនន់ដែលនឹងអាច កើតមានឡើង នៅភាគខាងជើងប្រទេស។
ការព្រមាននេះបានកើតមាន បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍មកថា ចរន្តទឹកហូរពីតំបន់ខ្ពង់រាបរបស់ប្រទេសចិន កំពុងតែសំដៅមកកាន់ប្រទេសអាស៊ានមួយនេះ។
រយៈពេល ៥ថ្ងៃមកនេះ ភ្លៀងបានបន្តធ្លាក់យ៉ាងសន្ធប់ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសចិន ជាប់នឹងភាគខាង ជើងរបស់ប្រទេសវៀតណាម។
អាជ្ញាធរវៀតណាមបានប្រកាសអាសន្ន ឲ្យប្រជាជនទាំងអស់មាន ការប្រុងប្រយ័ត្នទុកជាមុនចំពោះទឹកជំនន់ ដែលនឹងអាចកើតមានឡើង ដូចជានៅខេត្ត Dien Bien, Ha Giang, Quang Ninh, Thai Nguyen, និង Tuoi Tre ជាដើម៕