នៅឆ្នាំនេះ ជំនន់ទឹកភ្លៀងអាចនឹងត្រូវកាត់បន្ថយ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៦ កក្កដា ២០១៦) ៖ គ្រោះទឹកជំនន់​អាច​នឹង​ត្រូវបាន​កាត់បន្ថយ នៅ​ឆ្នាំ ​២០១៦​នេះ ដោយសារតែ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​រៀប​ចំ​សាងសង់​អាង​ទឹកធំៗ មួយចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ស្ដុក​ទឹក។

លោក ​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​​ក្នុងស្រុក​ បាន​ឲ្យ​ដឹង​ថា អាងទឹក​ទាំងអស់​នោះ​អាច​រក្សា​ទឹក​ទុក​រហូត​ដល់​ខែប្រាំង​ដើម្បី​ ប្រើប្រាស់​បាន​ទៀត​​ផង​។​

លោក ចាន់ យុ​ត្ថា ​បន្ត​ថា ប្រសិនបើ​​មាន​ភ្លៀង​ធ្លាក់​មួយ​សប្តាហ៍​ជាប់​គ្នា​អាច​នឹង​ធ្វើឲ្យមាន​​ទឹក ​ជំនន់ ​នៅ​តាម​ខេត្ត រាជធានី​មួយ​ចំនួន​​ ប៉ុន្តែ​បច្ចុប្បន្ន ដោយសារតែ​ក្រសួង​ធនធាន​ទឹក​បាន​សាងសង់​អាង​ទឹកធំៗ មួយចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ស្រូប​យក​ទឹក​ពេល ​ដែល​មាន​ទឹកជំនន់​កើតឡើង​។​
​    ​
​លោក​ បាន​បញ្ជាក់​​ថា ខេត្ត​មួយចំនួន ដែល​បាន​សាងសង់ និង​កំពុង​សាងសង់​អាងទឹក មានដូចជា ខេត្ត​កំពង់ស្ពឺ ខេត្ត​បាត់ដំបង ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ​ជាដើម ហើយ​អាងទឹក​ទាំងនោះ នឹង​អាច​កាត់បន្ថយ​ គ្រោះទឹកជំនន់​បាន​ប្រមាណ​៧០​ភាគរយ​ទូទាំង​ប្រទេស​កម្ពុជា​៕

2

 

Related Articles

Back to top button
Close
Close