​មនុស្ស​​ ២៨​​នាក់​​បាត់​​បង់​​ជីវិត​​​ដោ​យសារ​​​ទឹក​​ជំនន់​​នៅ​​​ប៉ា​គី​​ស្ថាន​

សារព័ត៌មាន​​ Cambodia News/

ប៉ាគីស្ថាន (០៥ កក្កដា ២០១៦) ៖ មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់ដ៏អាក្រក់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងៗ បានសម្លាប់មនុស្ស ២៨​នាក់​ក្នុង​ភាគ​ខាង​ជើង​ប្រទេសប៉ាគីស្ថាន រួមទាំងមនុស្សមួយចំនួនដែលត្រូវបានកួចហូរតាមទឹក ខណៈកំពុងសូត្រធម៌នៅវិហារសាសនា។

ពលរដ្ឋនិយាយថា ព្យុះ​ភ្លៀងបា​ន​ចាប់​ផ្ដើម​វាយ​លុកស្រុកជីត្រាលក្នុងខេត្ត Khyber Pakhtunkhwa ក្បែរព្រំដែន ប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃសៅរ៍ ទី២ កក្កដា និងបន្តរហូតដល់ពេលយប់។

មន្ត្រីរដ្ឋបាលស្រុកជីត្រាលនិយាយថា ពលរដ្ឋមួយចំនួនកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរហូរកួចវិហារសាសនាអ៊ីស្លាម ក្នុង​ស្រុក​មួយ​កន្លែង​នៅ​ទីក្រុង Drosh ស្រុកជីត្រាល។ យោធាប៉ាគីស្ថាននិយាយក្នុងរបាយការណ៍ថា ទាហានកំពុងមមាញឹកក្នុងប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន៕

a

 

 

Related Articles

Back to top button
Close
Close