ទឹក​ជំនន់​នៅ​​ចិន​​​សម្លាប់​​មនុ​ស្ស​​ជាង​ ​១៨០​​នាក់​ ​

សារព័ត៌មាន​ Cambodia News/

ចិន (០៥ កក្កដា ២០១៦) ៖ កាល​ពី​ថ្ងៃ​ទី​០៤ កក្កដា ម្សិល​មិញ​ មាន​មនុស្ស​ជាង​ ១៨០​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នៅតាម​ដង​ទន្លេ​​យ៉ាង​ សេ នៅ​ប្រទេស​ចិន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ចំនួន​៧​និង​ខ្យល់ព្យុះ​ដែល​លាតសន្ធឹង​ លើ​ផ្ទៃដី​ប្រហែល​១.៦០០​គីឡូម៉ែត្រ បាន​បក់បោក​នៅ​ទូទាំង​ភាគ​កណ្តាល​និង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​។​

ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​៤៥​នាក់​កំពុង​បាត់​ខ្លួន និង​មនុស្ស​៣៣​លាន​នាក់​បាន​រង​ផលប៉ះពាល់​។​ ភ្លៀង​ខ្លាំង​ដែល​បាន​បង្ក​ជា​ទឹកជំនន់​បាន​បំផ្លាញ​ផ្លូវដែក​និង​បណ្តាញ​ ផ្លូវថ្នល់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ បានរួម​បញ្ចូល​ទាំង​មនុស្ស​២៣​នាក់ ដែល​បាន​ស្លាប់​ដោយសារ​បំណាក់​ដី ខេត្ត​គួ​យ​ចូ​វ និង​៨​នាក់​ដែល​បាន​ស្លាប់​នៅ​ទីក្រុង​វូ​ហាន នៅក្នុង​ខេត្ត ហ៊ូ​បេ នៅពេលដែល​ផ្នែក​មួយ​នៃ​ជញ្ជាំង​ផ្ទះ​បាន​ដួលរលំ​បាក់​។​

​កាសែត​ ចិន South China Morning Post បាន​រាយការណ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវបាន​ព្យាករណ៍​ថា​នឹង​បន្ត​រហូតដល់​ថ្ងៃ​ពុធ​នៅ​តំបន់​ភាគខាងត្បូង​និង​ ភាគ​ខាងលិច​នៃ​ប្រទេស​ចិន​៕

2

 

Related Articles

Back to top button
Close
Close