ហាត់ប្រាណ​ខ្លាំងពេក ប្រយ័ត្ន​រលាក​ប្លោកនោម​

សារព័ត៌មាន​ Cambodia News/

សុខភាព ​ (០៤ កក្កដា ២០១៦) ៖ ហាត់ប្រាណ គឺមាន​បំណង​ចង់អោយ​សុខភាព​ល្អ ប៉ុន្តែ​បើ​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក ប្រយ័ត្ន​រលាក​ប្លោកនោម …​។​

​ ស្ត្រី​ដែល​ឩ​ស្សា​ហ៍​មាន​ជំងឺ​ប្លោកនោម តែងតែ​គិតថា មកពី​ការ​រួមភេទ ដែលជា​ដើមហេតុ នាម​អោយ​មេរោគ​បាក់តេរី ជ្រៀតចូល​ក្នុង​ប្រ​ព័​ន្ឋ​ផ្លូវ​នោម​បាន ។ ប៉ុន្តែ​នេះ​អាច​ពុំមែន​ជាហេតុ​ផល​ពី​ត​ឡើយ ។​

​ការហាត់​ប្រាណ​ដោយ​ ខុស​ទំនង ឬ​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ហួសហេតុ​ពេក ដូចជា​ការលើក​របស់​របរ​ធ្ងន់ៗ ជិះ​កង់​មិន​ត្រឹមត្រូវ អាច​បណ្តាលអោយ​ឆ្អឹងខ្នង​កោង សង្កត់​ទៅលើ​សរសៃប្រសាទ ដែល​គ្រប់គ្រង​ប្លោកនោម ។​ទាំងនេះ នាំអោយ​ប៉ះពាល់​ដល់​ប្លោកនោម ។​ល​ទ្ឋ​ផល​គឺមាន​ទឹកនោម នៅសល់​ក្នុង​ប្លោកនោម ដែលជា​ហេតុ បង្ក​អោយ​មេរោគ​បាក់តេរី រីក​ធំធាត់ និង​បង្ករ​អោយ​កើត​អាការ​រលាក ៕

1

 

 

 

Related Articles

Back to top button
Close
Close