សម្តេច​​តេ​ជោ ហ៊ុន សែន ​ប្រកាស​​ជួយ​​ចិញ្ចឹម​​លោក​​​តា​អាយុ​ ៨៩​ ​រហូត​​ដល់​​​ដង្ហើម​ចុង​ក្រោយ​

សារព័ត៌មាន​​ Cambodia News/

កំពង់ស្ពឺ (០១ កក្កដា ២០១៦) ៖ នៅ​ក្នុង​ទិវា​មច្ឆជាតិ​លើក​ទី​១៤ ប្រារ​ព្ឋ​ធ្វើ​នៅ​ក្នុង​អាង​ទឹក​អន្លង់​ជ្រៃ ស្ថិត​នៅ​ក្នុងស្រុក​ថ្ពង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាម​រក​លោកតា​ម្នាក់​អាយុ​៨៩​ឆ្នាំ ជា​អ្នក​ធាក់​ស៊ី​ក្លូ មានកូន​៨​នាក់ ដែល​លោកតា​ចង់​ជួប​សម្តេច​ក្នុង​បំណង​សុំ​លុយ ១,០០០​ដុល្លារ ដើម្បី​យក​ទៅ​សង់ផ្ទះ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្តស្វាយរៀង​សម្រាប់​ជីវិត​ ចុង​ក្រោយ ។

​ សម្តេច​តេ​ជោ​បន្ត​​ថា ​ខ្ញុំ​នឹង​ទៅ​រក​លោកពូ​ម្នាក់ អាយុ ៨៩​ឆ្នាំ ជា​អ្នក​ធាក់​ស៊ី​ក្លូ មានកូន​៨​នាក់ ហើយ​ខ្ញុំ​នឹង​ទទួលទាន​មួយ​ពេល​ជាមួយ​គាត់​។ មាន​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​កមក​ខ្ញុំ​ថា ធ្វើ​ម៉េច​ឲ្យ​សម្តេច​បានដឹង ដើម្បី​សុំ​សម្តេច​១​ពាន់​ដុល្លារ សម្រាប់​ទៅ​ធ្វើ​ផ្ទះ នៅ​ឯ​ស្រុក​កំណើត​។ ខ្ញូំ​នឹង​ជួយ​ចិញ្ចឹម​គាត់​រហូត​ដល់​ផុត ហើយ ដែល​ជា​ការ​ធ្វើបុណ្យ​របស់ខ្ញុំ​សម្រាប់​មនុស្ស​ចាស់​។

នៅ​លើ​បណ្តាញ​ ទំនាក់ទំនង​សង្គម​(Facebook)​ដែល​គេ​បង្ហោះ​និង​ចែកចាយ​ បន្ត​គ្នា​នោះ លោកតា​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា​លោកតា​មាន​អាយុ​៨៩​ឆ្នាំ ប្រកប​មុខរបរ​ធាក់​ស៊ី​ក្លូ នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​កម្រៃ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត ដោយ​ជួល​ស៊ី​ក្លូ​គេ​ក្នុង​មួយ​ថ្ងៃ​ថ្លៃ ៤​ពាន់​រៀល និង​លោកតា​មានកូន​៨​នាក់ ហើយ​កូនច្បង​មាន​អាយុ​៦០​ឆ្នាំ​ហើយ៕

Capture1

 

Related Articles

Back to top button
Close
Close