សម្តេច ហ៊ុន សែន សង្ឃឹមថា ច្បាប់នឹងអនុវត្តដោយគ្មានការរើសអើង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិថុនា ២០១៦) ៖ ក្នុងពេលអញ្ជើញទៅបង់ការផាកពិន័យ ចំពោះការជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ នាព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងក្តីរំពឹងថា ច្បាប់នៅកម្ពុជា នឹងអនុវត្តដោយស្មើភាព និងគ្មានការរើសអើង។
សម្តេចបាន រំពឹងផងដែរថា នឹងគ្មានអ្នកយករឿងអនុវត្តន៍ច្បាប់នេះ ទៅធ្វើជារឿងនយោបាយនោះឡើយ ហើយជាមួយគ្នានោះ សម្តេច ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គោរពច្បាប់ចរាចរណ៍ ទោះបីថ្នាក់ណាក៏ដោយ ក៏ត្រូវគោរពច្បាប់ទាំងអស់ និងដើម្បីជីវិតខ្លួនឯង៕