កាត់បន្ថយ​ការប្រើប្រាស់​​ថង់ប្លាស្ទិក ដើម្បី​​​​បរិស្ថាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​​ (២៣ មិថុនា ២០១៦) ៖ តាម​ការបញ្ជាក់​ឱ្យដឹង​ពី​មន្ដ្រី​ក្រសួង​បរិស្ថាន​ អ្នកប្រើប្រាស់ ​ថង់ប្លាស្ទិក​នឹង​ត្រូវ​បង់ប្រាក់​បន្ថែ​ម​៥០០​រៀល​ពី​លើ​តម្លៃ​ទំនិញ​ មួយថង់​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​​ថង់ប្លាស្ទិក​ដែលនាំឲ្យ​ប៉ះពាល់​ ដល់​បរិស្ថាន​។

​​​បន្ទាប់ពី​បញ្ចប់​សិក្ខាសាលា​ពិគ្រោះ​​យោបល់​លើ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ស្ដីពី​ វិធានការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា​ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ​បាន​មានប្រសាសន៍ថា បញ្ហា​សំណល់​ជាពិសេស​ថង់ប្លាស្ទិក​កំពុង​​តែ​កើនឡើង​គួរ​​ព្រួយបារម្ភ​ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​បាន លុះត្រាតែ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។

បើ​តាម​មន្ត្រី​រដ្ឋាភិបាល​ការបង់ថ្លៃ​នៃ​ការប្រើប្រាស់​ថង់ប្លាស្ទិក​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ឲ្យបាន​នៅក្នុង​ឆ្នាំ ២០១៦។

សេចក្ដីព្រាង​ប្រកាស​ អន្តរក្រសួង​ស្ដីពី​វិធានការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​នេះ​មាន ​គោលដៅ​ក្នុង​ការ​​កាត់បន្ថយ​ថង់ប្លាស្ទិក​ឲ្យបាន​៥០​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ និង​សម្រេច​ឱ្យបាន​៧០​ភាគរយ​ក្នុង​ឆ្នាំ ២០២៥​៕

4

Related Articles

Back to top button
Close
Close