ក្រសួងទេសចរណ៍ចុះMOU ជាមួយគណៈ​​កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០១២ ក្រសួងទេសចរណ៍និងគណៈ កម្មាធិកា ជាតិវាយតម្លៃទីក្រុងស្អាតរួមទាំង សហភាពសហ ព័ន្ធយុវជនកម្ពុជា បានចុះហត្ថ លេខា លើអនុស្សារណៈយោគយល់គ្នា សំដៅបញ្រាបការយល់ដឹងរបស់ ប្អូនៗសិស្ស និស្សិតក្នុង កម្មវិធីទីក្រុងស្អាតផ្តើមចេញពីយុវជន ។

ពិធីនេះមានការចូលរួមពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកឡៅ ឈីវអ៊ាវ សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកឡៅ ឈីវអ៊ាវ សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ដោយសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីផ្សព្វផ្សាយអំពីកម្មវិធី ទីក្រុងស្អាតផ្តើមចេញពីយុវជន ដែលរៀបចំឡើងដោយក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ ។ ទន្ទឹមនោះលោកក៏សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែផ្តល់កិត្តិយស និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល យុវជននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកសាកលវិទ្យាធិការបានលើកឡើងថាជាការពិតណាស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពគឺជាបញ្ហាដ៏សំខាន់បំផុត ដែលបណ្តាលប្រទេសនៅលើពិភពលោកបាននិងកំពុងខិតខំប្រឹងប្រែងពង្រីកនិងពង្រឹង ផែនការយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីជំរុញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកតម្លៃរបស់ប្រទេសជាតិឲ្យកាន់តែប្រសើរ ។ ប៉ុន្តែការអភិវឌ្ឍន៍សេដ្ឋកិច្ច មិនអាចធ្វើទៅបានដោយគ្មានការអភិវឌ្ឍន៍ធនធានមនុស្សឡើយ ។

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងគណៈកម្មាធិការជាតិវាយតម្លៃទីស្អាត ដែលបានផ្តល់ឱកាសធ្វើកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការចូលរួមអនុវត្តយុន្ធនាការនេះជាសកម្មភាពជាក់ស្តែង ថែមទាំងបានផ្តល់ឱកាសដល់យុវជនជាសិស្ស និស្សិត រាប់ពាន់ បានចូលរួមក្នុងការងារសង្គមកិច្ចដ៏ប្រពៃមួយនេះ ដើម្បីទីក្រុងដ៏ស្រស់ស្អាតរបស់យើងទាំងអស់គ្នា ។

លោកបន្តថាជាមួយនឹងការផ្តល់ឱកាសពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតខាងលើនេះ សហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចែក រំលែកឱកាសនេះបន្តដល់យុវជន តាមរយៈកិច្ចសហការជាបឋមជាមួយគ្រឹះស្ថានសិក្សាចំនួន ១០ នៅរាជធានីភ្នំពេញ ដែលរួមមានសកលវិទ្យាល័យចំនួន៧ និងវិទ្យាល័យចំនួន៣ដូចជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីនេះស្រាប់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សកលវិទ្យាល័យជាតិគ្រប់គ្រង សកលវិទ្យាល័យពុទ្ធិសាស្ត្រ សកលវិទ្យាល័យភីមិន្ទនីតិសាស្ត្រសេដ្ឋកិច្ច សកលវិទ្យាល័យឯកទេសនៃកម្ពុជា សកលវិទ្យាល័យន័រតុន វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យសន្ធរម៉ុកនិងវិទ្យាល័យបាក់ទុក ។

លោកបញ្ជាក់ថាផងដែរថា ការផ្តល់ឱកាសនេះគឺមិនមែនជាសកម្មភាពថ្មីនោះឡើយពោលគឺវាជាកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈរ និងការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែខិតខំ ស្វះស្វែងបង្កើត និងពង្រីកឱកាសគ្រប់បែបយ៉ាងដល់យុវជនកម្ពុជា ក្នុងកិច្ចកសាងអភិវឌ្ឍន៍ និងចូលរួមធ្វើអំពើល្អដល់សង្គមជាតិ ។ សហភាពសហព័ន្ធយុវជនកម្ពុជាមានមោទនភាពនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ។

មានប្រសាសន៍នាឱកាសនោះលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ស្របពេលដែលពិភពលោកទាំងមូលបាននឹងកំពុងប្រឈមនឹងការវិវត្តថ្មីៗ ឥតឈប់ឈរទាំងលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែងឡើងតាមរយៈការប្រែប្រួលជាច្រើនដូចជា ភាពមិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ចសកលលោក បញ្ហាគ្រោះធម្មជាតិ វិស័យទេសចរណ៍ដែលមានលក្ខណៈជាប្រព័ន្ធ ជាអន្តរវិស័យដែលងាយនឹងទទួលរងឥទ្ធិពលអាក្រក់ពីបញ្ហាប្រឈមជាសាកលទាំងអស់ នេះ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាវិស័យមួយដែល មានលក្ខណៈធន់នឹងវិបត្តិ ( Resilient ) ដូចដែលយើងបានឃើញក្នុងពេលដែលសកលលោកទាំងមូលបានឆ្លងកាត់ក្នុង និងក្រោយដំណាក់កាលវិបត្តិសេដ្ឋកិច្ចចាប់តាំងពីឆមាសទី២ ឆ្នាំ២០០៨ កន្លងមក ។ ជាក់ស្តែង កាលពីឆ្នាំ២០១០ មានទេសចរអន្តរជាតិប្រមាណជាង ៩៣៥ លាននាក់ បានធ្វើដំណើរកម្សាន្តពាសពេញពិភពលោក ហើយឆ្នាំ២០១១ កន្លងទៅនេះ ទេសចរអន្តរជាតិមានចំនួនប្រមាណ ៩៩០លាននាក់ ជាមួយនឹងកំណើនប្រមាណ ៤.៦% ធៀបនឹងឆ្នាំ២០១០ ។ សម្រាប់ឆ្នាំ២០១២ នេះបើតាមការប៉ាន់ស្មានរបស់អង្គការទេសចរណ៍ពិភពលោក ( UNWTO ) និងមានទេសចរអន្តរជាតិលើសពីមួយពាន់លាននាក់ ( more than ONE Billions travelers ) ធ្វើដំណើរកម្សាន្តទេសចរណ៍ ខណៈពេលដែលពិភពលោកទាំងមូលមានចំនួនប្រជាជនសរុប ប្រមាណជាង ៧ពាន់លាននាក់ ( ស្ថិតិប៉ាន់ស្មានគិតចាប់ពីខែមិនា ឆ្នាំ២០១២) ។

ទន្ទឹមនឹងការសម្រេចបានគួរជាទីមោទនៈនេះ យោងតាមកាសិក្សារបស់អង្គការទេសចរណ៍ពិភពលោក ( UNWTO ) ក្នុងចំណោមចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តទេសចរណ៍នៅលើសកលលោកគឺមាន ២០%ជាទេសចរដែលមានវ័យក្មេង ហើយជាពិសេស គឺពួកគេសុទ្ធតែធ្វើដំណើរប្រកបដោយការយល់ដឹងអំពីបរិស្ថាន និងភាគច្រើនមានបំណង ស្នាក់នៅក្នុងរយៈពេលមួយយូរព្រមទាំងចូលចិត្តប្រឡូកក្នុងជីវិតសហគមន៍ផងដែរ ។

លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការគំាទ្រនិងអបអរសាទរការចុះហត្ថលេខាលើអនុស្សា រណៈយោគយល់ ( MOU ) រវាងក្រសួងទេសចរណ៍គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធ យុវជនកម្ពុជា និងក្រមអនុវត្តស្ម័គ្រចិត្តគ្រប់គ្រងការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទីក ៕

ដោយ៖ ភារុណ

Related Articles

Back to top button
Close
Close