ចាក់សម្លាប់ស្រីម្នាក់នៅខាងលិចផ្សារដេប៉ូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិថុនា ២០១៦) ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ មិថុនា ២០១៦ មានហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណចាក់សម្លាប់ដោយ កូន កាំបិតចុងស្រួចជាច្រើនកាំបិត បន្ទាប់ពីឃើញពួកគេទាំង២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅខាងលិចផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះលី ដាវី អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធានៅដេអិន មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។ រីឯជនដៃដល់មិនស្គាល់ឈ្មោះទេ ។
ចំពោះមូលហេតុយ៉ាងណានោះ ក៏មិនទាន់ទទួលបានដែរ គ្រាន់តែដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះកំពុងដើរតាមផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ និយាយជាមួយស្ត្រីខាងលើរួច ស្រាប់តែជននោះ ដកកាំបិតមកចាក់សម្លាប់ស្ត្រីនោះតែម្តង រួចគេចខ្លួនបាត់ ។ បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះស្ថិតនៅកន្លែងកើតហេតុ ដោយរង់ចាំសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ ៕