ទឹកជំនន់និងបំណាក់ដីនៅឥណ្ឌូនេស៊ី ស្លាប់ ២៤នាក់ បាត់ខ្លួន ២៦នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (២០ មិថុនា ២០១៦) ៖ សម្លាប់មនុស្ស ២៤នាក់និងជាង ២០នាក់កំពុងបាត់ខ្លួន ដោយលំហូរភក់បានកប់មនុស្សនៅក្នុងផ្ទះរបស់គេ បន្ទាប់ពីការជន់លិចភ្លាមៗនិងបំណាក់ដីនៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៩ ខែមិថុនា ម្សិលមិញ។ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ។
លោកបាន និយាយក្នុងសេចក្តីថ្លែងការណ៍ថា “ទិន្នន័យដំបូង…បង្ហាញផលប៉ះពាល់នៃទឹកជំនន់និងការបាក់ដីនៅចា វ៉ាកណ្តាលដែលបណ្តាលអោយស្លាប់មនុស្ស២៤នាក់ និង២៦នាក់បាត់ខ្លួន”។ រូបភាពទូរទស្សន៍ក្នុងស្រុកបាន បង្ហាញពួកអ្នកភូមិអង្គុយនៅលើដំបូលផ្ទះដើម្បីគេចពីទឹកដែលចេះតែ ឡើង រថយន្តនិងផ្ទះត្រូវលិចលង់។
ក្នុងពេលជាមួយគ្នា ការស្វែងរកនិងអ្នកជួយសង្គ្រោះកំពុងរកសព្វភូមិសំរាប់មនុស្សនៅ បាត់ខ្លួន២៦នាក់ ហើយជម្រកបណ្តោះអាសន្នត្រូវបានដំឡើងសំរាប់ដាក់អ្នកដែលត្រូវបាន ជម្លៀស៕ ប្រែសម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី (ប្រភពពី៖ fox6now.com)