សមាជិកសភាអង់គ្លេសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់
សារព័ត៌មាន Cambodia News/
អង់គ្លេស (១៧ មិថុនា ២០១៦) ៖ សមាជិកសភាអង់គ្លេសតំណាងឲ្យតំបន់ Batley និងSpen លោកស្រី Jo Cox បានស្លាប់បន្ទាប់ពីទទួលរង ការបាញ់ប្រហារដោយបុរសម្នាក់ នៅសង្កាត់ Birstall នៃទីក្រុង West Yorkshire។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃនេះ។
លោក Brendan ដែលជាស្វាមីរបស់លោកស្រី Cox និងជាអ្នកដែលតែងទទួលបានការរាប់អានពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron, លោក Jeremy Corbyn, និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានថ្លែងថា ប្រពន្ធរបស់លោកបានមានបំណងប្រមូលផ្តុំមនុស្ស ដើម្បីប្រឆាំងនឹងអ្នកដែលស្អប់ខ្លួន ប៉ុន្តែបែរជាជួបរឿងបែបនេះ។
ប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួននៅតាមផ្លូវផ្សារ ដែលនៅមិនឆ្ងាយពីបណ្ណាល័យ Birstall នោះទេ។ ខ្មាន់កាំភ្លើងត្រូវបានអ្នកស្គាល់ ហៅឈ្មោះថា Tommy Mair ។ប៉ូលិសអះអាងថា ការបាញ់ប្រហារទំនងជាមានជាប់ទាក់ទងនឹងការខឹងសម្បារឿងបោះឆ្នោត ធ្វើប្រជាមតិ ដែលចង់ដឹងថាតើអង់គ្លេស ចង់ចេញ ឬបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុបជាបន្តទៀត។
គួរបញ្ជាក់ថា នេះការវាយប្រហារសមាជិកសភាដំបូងហើយគិតចាប់តាំងពីឆ្នាំ១៩៩០នៅចក្រភពអង់គ្លេស៕